Ancelotti ​ឆ្លើយ​ទៅ Xavi ​៖ ​លេង​ល្អ មិន​មែន​គ្រាន់​តែ​គ្រប់គ្រង​បាល់​ឱ្យ​ច្រើន​ជាង​គេ​ទេ

​លោក Carlo Ancelotti ​បាន​ឆ្លើយ​តប​ទៅ​លោក Xavi ​ថា​ការ​លេង​ល្អ​ឈ្នះ​ពាន​រង្វាន់​បាន ​មិន​មែន​សំដៅ​តែ​លើ​ការ​គ្រប់គ្រង​បាល់​បាន​ច្រើន​មួយ​មុខ​នោះ​ទេ។

​កន្លង​ទៅ​នេះ ​លោក Xavi ​បាន​និយាយ​ថា Real Madrid ​មិន​បាន​លេង​ល្អ​នោះ​ទេ​ក្នុង​ពេល​ពួកគេ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​ឆ្នាំ​មុន ​ដោយ​វា​គ្រាន់​តែ​សំណាង​បាន​ទៅ​លើ​ពួកគេ​ប៉ុណ្ណោះ។ សម្ដី​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​លោក Ancelotti ​ឆ្លើយ​តប​វិញ​ផង​ដែរ ​ថា​ការ​លេង​បាល់​ល្អ ​មិន​មែន​សំដៅ​តែ​លើ​ការ​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង​ដៃ​គូ​ឡើយ វា​មាន​អ្វី​ច្រើន​ជាង​នេះ​ទៀត។

​Ancelotti ​សង្កត់​ធ្ងន់​ថា​៖ “Champions League ​គឺ​ជួន​កាល​អាច​មាន​ការ​លម្អិត​តិច ប៉ុន្តែ​ផ្នែក​នៃ​ការ​ប្រកួត ​និង Real Madrid ​បាន​ចាប់​ផ្ដើម​យ៉ាង​ល្អ​ជាមួយ​ការ​គ្រប់គ្រង​និង​ផែនការ​ច្បាស់​លាស់ ដូច​ដែល​បាន​ឃើញ​ស្រាប់។ ​អ្នក​អាច​របូត​គ្រាប់​បាល់​លឿន​បាន ​ឬ​អ្នក​ក៏​អាច​រក​គ្រាប់​បាល់​នៅ​ចុង​ម៉ោង​បាន​២​គ្រាប់​វិញ​ផង​ដែរ តែ​វា​មិន​មែន​គ្រាន់​តែ​ជា​ការ​សំណាង​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT