Barcelona ​ចាញ់ Inter Milan ​១-០ ​ជាប់​កំណត់ត្រា​នៅ UCL ​ក្រៅ​ដី​៣​ប្រកួត ចាញ់​ទាំង​៣​

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Inter Milan ​ក្នុង​លទ្ធផល ​១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ។

​ក្នុង​ការ​ប្រកួត​នៅ​ទឹ​កដី​អ៊ីតាលី​នេះ​ដែរ ​ក្រុម​អ្នក​មាន​បុណ្យ​សម្រុក​ខ្លាំង​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ដែរ ប៉ុន្តែ​មិន​អាច​សម្រេច​គ្រាប់​បាល់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​នៅ​ចុង​តង់​ទី​១​ទៅ​ហើយ ​ក្រុម Inter Milan ​ស៊ុត​ពី​ចម្ងាយ​១​គ្រាប់​បញ្ចូល​ទី​យ៉ាង​ស្អាត ​ជួយ​ឱ្យ​ពួកគេ​យក​បាន​៣​ពិន្ទុ​ដ៏​សំខាន់​នេះ​បាន​។ ជាមួយ​ការ​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ​ដែរ ក៏​បាន​ជួយ​ឱ្យ​ក្រុម Inter Milan ​ឈរ​នៅ​លេខ​២​ក្នុង​ពូល​ផង​ដែរ។​

​តែ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ក៏​មាន​មតិ​រិះគន់​ច្រើន​ទៅ​លើ​អាជ្ញាកណ្ដាល​ថា​លម្អៀង​ទៅ​ក្រុម Inter Milan ​ផង​ដែរ។ ជាក់​ស្ដែង ​១​គ្រាប់​ដែល​ក្រុម Barcelona ​ស៊ុត​ចូល​ទៅ​ហើយ​នោះ ​បែរ​ជា​ត្រូវ​រំសាយ​ចោល​វិញ ក្រោយ​ពី​ឆែក VAR ​ឃើញ​ថា​ជា​បាល់​ប៉ះ​ដៃ។ ហើយ​មួយ​កន្លែង​ទៀត ​កីឡាករ Inter ​ប៉ះ​ដៃ​ដែរ ប៉ុន្តែ​បែរ​ជា​មិន​ផ្ដល់​បាល់​ប៉េណាល់ទី​ទៅ​វិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT