វីរបុរសប្រេស៊ីល Ronaldinho មានឃ្លាពិសេសក្នុងកិច្ចសន្យា អាចឲ្យគាត់ចូលក្លឹបរាត្រីបាន

យោងតាមរបាយការណ៍ វីរបុរសប្រេស៊ីល Ronaldinho មានឃ្លាចូលរួមពិធីជប់លៀងនៅក្នុងកិច្ចសន្យារបស់គាត់។

កំពូល​តារា​ប្រេស៊ីលរូបនេះ ​គឺ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ម្នាក់​ដែល​ធ្លាប់​លេង​បាល់​ទាត់ដ៏​ស្រស់​ស្អាត។ គាត់បានបង្កើតពេលវេលាដ៏អស្ចារ្យក្នុងពិភពបាល់ទាត់រាប់មិនអស់ពេញមួយអាជីពរបស់គាត់។

ទោះជាយ៉ាងណាក៏ដោយ គាត់ចូលចិត្តពិធីជប់លៀង និងដើរលេងពេលយប់ចូលក្លឹបរាត្រី ដូចដែលគាត់ចូលចិត្តលេងបាល់ទាត់អញ្ចឹងដែរ ហើយមានឃ្លាមួយនៅក្នុងកុងត្រារបស់គាត់ដែលអនុញ្ញាតឲ្យធ្វើវាបាន។

Flamengo ដែលជាអតីតក្លឹបមួយរបស់គាត់ក៏បានទទួលយកឃ្លាពិសេសនោះផងដែរ។ គាត់មានរយៈពេលខ្លីនៅក្លឹបប្រេស៊ីលបន្ទាប់ពីចាកចេញពី AC Milan ក្នុងឆ្នាំ ២០១១។ Ronaldinho បានបន្តទៅចូលរួមជាមួយ Atletico Mineiro។

អតីតមិត្តរួមក្រុមរបស់គាត់នៅ Paris Saint-Germain (PSG), Jerome Leroy ធ្លាប់បានបង្ហាញពីទម្លាប់ប្រចាំថ្ងៃរបស់កីឡាកររូបនេះពេលគាត់លេងនៅបារាំងថា៖

“Ronaldinho មិនសូវបានមកហ្វឹកហាត់ច្រើននោះទេ ហើយគេត្រលប់មកក្លឹបនៅថ្ងៃសុក្រសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍តែម្តង។ ខ្ញុំគិតថាគាត់កំពុងព្យាយាមធ្វើតាម Romario ដែលចេញដើរលេងក្រៅជារៀងរាល់យប់ ប៉ុន្តែគាត់មិនទទួលបានភាពជោគជ័យដូចគ្នានោះទេ”។

ថ្វីបើគាត់ឧស្សាហ៍ចូលរួមពិធីជប់លៀងនៅក្លឹបរាត្រីក៏ដោយ ក៏កីឡាករប្រេស៊ីលរូបនេះធ្វើបានល្អគួរសមនៅ PSG។ គាត់ស៊ុតបញ្ចូលទីបាន ២៥ គ្រាប់ និង បញ្ជូនបាល់បាន ១៧ ដងទៀតសម្រាប់ក្លឹបបារាំង មុនពេលចូលរួមជាមួយ Barcelona ក្នុងឆ្នាំ ២០០៣៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT