Everton បានច្រានចោលឱកាសក្នុងការចុះហត្ថលេខាលើ Erling Haaland ក្នុងតម្លៃត្រឹមតែ ៥ លានផោន

Everton បានច្រានចោលឱកាសក្នុងការចុះហត្ថលេខាលើម៉ាស៊ីនរកគ្រាប់បាល់របស់ Manchester City កីឡាករ Erling Haaland ខណៈដែលពួកគេមានអារម្មណ៍ថា ៥ លានផោនគឺថ្លៃពេក។

Haaland មានទម្រង់លេងដ៏ល្អបំផុតសម្រាប់ Man City ហើយមិនខ្ជះខ្ជាយពេលវេលាក្នុងការសម្របខ្លួនទៅនឹងជីវិតនៅក្នុងក្របខ័ណ្ឌ Premier League ដោយរកបាន ១៤ គ្រាប់ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេលត្រឹមតែ ៨ ប្រកួតប៉ុណ្ណោះ។

តារាន័រវេសរូបនេះបានស៊ុតបញ្ចូលទី Hattrick លើកទីបីជាប់ៗគ្នាក្នុងផ្ទះ បន្ទាប់ពីការបង្ហាញខ្លួននៅ Manchester Derby កាលពីថ្ងៃអាទិត្យ ហើយកំពុងស្ថិតនៅលើផ្លូវទៅរកការស៊ុតបញ្ចូលទីបាន ៦០ គ្រាប់ក្នុងលីគ ប្រសិនបើគាត់បន្តអត្រាស៊ុតបញ្ចូលទីដូចបច្ចុប្បន្ន។

យោងតាមលោក Mike Keegan នៃកាសែត Daily Mail ក្លឹប Everton ចាប់អារម្មណ៍លើ Haaland នៅពេលដែលគាត់មិនទាន់ល្បីល្បាញ នៅក្លឹប Molde។

៥ លានផោនគឺជាតម្លៃស្នើសុំ ប៉ុន្តែក្លឹប Everton មានអារម្មណ៍ថាវាថ្លៃពេកក្នុងការចំណាយទិញយក Haaland នាពេលនោះ។ Everton នាពេលនោះ មិនត្រឹមតែមិនចង់ចុះហត្ថលេខាយកគាត់មកលេងអោយឈុតធំ ប៉ុន្តែថែមទាំងចង់ឲ្យគេលេងនៅឈុត Everton អាយុក្រោម ២៣ ឆ្នាំថែមទៀត៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT