សាលី អ៊ូម៉ើត ​ថា​ប្រកួត​នៅ​អាមេរិក ​ជា​ឱកាស​ល្អ​សម្រាប់​ខ្លួន​ត្រៀម​ស៊ីហ្គេម​នៅ​ឆ្នាំ​ក្រោយ​

​កីឡាករ​ សាលី អូម៉ើត និងកីឡាករ ៤រូបទៀត កំពុងហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាម៉ូតូទឹក ជ្រើស​រើស​ជើង​ឯក​ពិភពលោក ​Jet Ski World Series Season 2022 ជុំទី២ នៅ Lake Havasu City, រដ្ឋ Arizona ​សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥-៩ ខែតុលា ឆ្នាំ២០២២។

កីឡាករ ​សាលី អូម៉ើត បានបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹក នៅសហរដ្ឋអាមេរិកនេះ ក្រុម​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា ៥រូប រួមមាន កីឡាករ សាលី អូម៉ើត, សាលី ហ្វីលីន, មីន ម៉ូស្តាន់, មីន អូស្មាន់ និង​កីឡាករ ​កៃ វ៉ាន់ស៊ីដែន កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ត្រៀម​ប្រកួត​ប្រជែង​ជាមួយ​អត្តពលិក​ខ្លាំង​ៗ ​ធ្លាប់ឈ្នះពានកម្រិតទ្វីបអាស៊ី អឺរ៉ុប និងពិភពលោក មកពីបណ្តាទ្វីបនានាជុំវិញពិភពលោក ហើយ​ការ​ប្រកួត​នេះ ជាការបន្សាំខ្លួនរបស់អត្តពលិកជម្រើសរើសជាតិម៉ូតូទឹក ពង្រឹងសមត្ថភាព ដក​ស្រង់​បច្ចេកទេស ត្រៀមដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។

សាលី អូម៉ើត បន្ថែមថា កីឡាករម៉ូតូទឹកចំនួន ៥នាក់ ចូលរួមការប្រកួត Jet Ski World Series ខាងលើនេះ ទទួលបានការឧបត្តម្ភទាំងស្រុង ការហូបចុក ស្នាក់នៅ និងសំបុត្រយន្តហោះ ពីលោក Karl Heindrich Knauf ម្ចាស់ក្លឹបម៉ូតូទឹក Flamingo នៅប្រទេសថៃ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT