Pep ​ថា Haaland ​ល្អ ​ប៉ុន្តែ​មាន​ចំណុច​ខុស​គ្នា​ពី Messi

​Earling Haaland ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ទល់​ក្រុម Manchester United ​ដែល​ធ្វើ​ឱ្យ​រូបគេ​រក​បាន​ដល់​ទៅ​១៧​គ្រាប់​ហើយ​នា​រដូវ​កាល​នេះ​ឱ្យ​ក្រុម Manchester City ​។​

​ចំនួន​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​ជា​ច្រើន​មើល​ឃើញ​ថា​សមត្ថភាព​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​នេះ​​ពិត​ជា​ឡើង​ខ្លាំង​មែនទែន។ ហើយ​ក៏​មាន​ខ្លះ​បាន​យក​ទៅ​ប្រៀប​ជាមួយ​កីឡាករ Lionel Messi ​ផង​ដែរ ​ថា​មាន​កម្រិត​លេង​ប្រហាក់​ប្រហែល​គ្នា។ ​តែ​សម្រាប់​មតិ​របស់​លោក Pep Guardiola ​មើល​ឃើញ​ខ្សែ​ប្រយទ្ធ​២​នាក់​នេះ​ខុស​គ្នា​ទាំង​ស្រង់​តែ​ម្ដង។ ដោយ Pep ​អះអាង​ថា Haaland ​ជា​ខ្សែ​ប្រយុទ្ធ​ធ្វើ​បាន​ល្អ​ណាស់​តែ​មាន​មិត្ត​រួម​ក្រុម​ត្រូវ​ជួយ​ពី​ក្រោយ។ ​​តែ​បើ​សម្រាប់ Lionel Messi ​វិញ ​គេ​ជា​អ្នក​បង្កើត​ឱកាស​ផង ​ហើយ​បញ្ចប់​ទី​ដោយ​ខ្លួន​ឯង​ផង។

​ទន្ទឹម​គ្នា​ជាមួយ​ការ​អះអាង​របស់​លោក Pep នេះ​ដែរ ​ក៏​មាន​មតិ​មួយ​ចំនួន​វាយ​បក​ទៅ​វិញ​ផង​ដែរ។ ​ដោយ​ពួកគេ​អះអាង​ថា Messi ​កន្លង​ទៅ​ក៏​មាន​មិត្ត​រួម​ក្រុម​ជួយ​ពី​ក្រោយ​ដូច​គ្នា ​ដោយ​ជំនាន់​មាន Xavi, Iniesta ​និង ​Neymar ​ជា​ដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT