Conte ​ថា Spurs ​គួរ​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ ​សម្រាប់​ប្រកួត​ក្រៅ​ដី​

​លោក Antonio Conte ​បាន​និយាយ​ថា​កូន​ក្រុម​គួរ​តែ​ពង្រឹង​ស្មារតី​និង​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​នេះ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​ទល់​ក្រុម ​Frankfurt ។

​ក្រុម Spurs ​បាន​ធ្វើ​ដំណើរ​ដល់​ទឹក​ដី​អាល្លឺម៉ង់​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម Frankfurt ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។ ​មុន​ការ​ប្រកួត​នោះ​ឈាន​មក​ដល់ ​លោក Conte ​បាន​តឿន​ដល់​សមាជិក​ក្រុម​ថា​ត្រូវ​ផ្ដោត​អារម្មណ៍​ឡើង​វិញ ​ព្រោះ​តាំង​ពី​រដូវ​កាល​មុន ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ក្រុម Spurs ​លេង​ក្រៅ​ដី​មិន​បាន​ល្អ​នោះ​ទេ។ ​

​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​បាន​និយាយ​ថា​៖ “រឿង​ពិត ​រដូវ​កាល​មុន​ក្នុង​ពាន​រង្វាន់​អឺរ៉ុប ​យើង​ចាញ់​ច្រើន​ប្រកួត​ណាស់​នៅ​ក្រៅ​ដៃ ​ហើយ​រដូវ​កាល​នេះ​វិញ​ក៏​ដូច​គ្នា។ យើង​ចាញ់ Sporting ​និង Arsenal ​នៅ​ក្រៅ​ដី…យើង​គួរ​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ”។ ក្រុម Spurs ​និង Frankfurt ​មាន​៣​ពិន្ទុ​ឆ្លង​កាត់​២​ប្រកួត​កន្លង​មក​ក្នុង​ពូល D ​។ ​ក្រុម​កំពូល​តារាង Sporting ​មាន​៦​ពិន្ទុ​ពេញ ​ហើយ​ក្រុម​បាត​តារាង Marseille ​វិញ ​មិន​ទាន់​មាន​ពិន្ទុ​នៅ​ឡើយ​ទេ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT