Klopp ​ថា Liverpool ​ត្រូវ​តែ​ឈ្នះ​ក្រុម Rangers ​ដើម្បី​បង្ហាញ​សាច់​ដុំ​វិញ

​លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ថា​ប្រកួត​នៅ​ពាន​រង្វាន់ UEFA Champions League ត្រូវ​តែ​ទទួល​បាន​ជ័យជម្នះ​ដាច់​ខាត ដើម្បី​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​នៃ​ក្រុម​ឡើង​វិញ។

​ក្រុម Liverpool ​លេង​មិន​បាន​ល្អ​សោះ​ក្នុង​ការ​ប្រកួត​ក្នុង​លីគ​កន្លង​មក ​ដោយ​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង ​និង​ដាច់​ឆ្ងាយ​បន្ដិច​ដែរ​ពី​ក្រុម​កំពូល​តារាង Arsenal ​។ ​តែ​យ៉ាងណាមិញ ​បើ​តាម​សម្ដី​របស់​លោក Klopp ​គឺ​លោក​មិន​បារម្ភ​ច្រើន​នោះ​ទេ​ចំពោះ​សមត្ថភាព​ក្រុម ដោយ​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ពង្រឹង​ស្មារតី និង​ផ្លាស់​ប្ដូរ​ក្បួន​លេង​បន្ដិច​ប៉ុណ្ណោះ។ ​ជាក់​ស្ដែង​ប្រកួត​ទល់​ក្រុម Rangers ​នៅ​យប់​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​លោក​ជឿ​ជាក់​ថា Liverpool ​នឹង​ទទួល​បាន​ជ័យជម្នះ។

​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា​៖ “យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ឡើង​វិញ​ចំពោះ​ការ​លេង​កន្លង​មក។ ​ក្រុម​ទាំង​មូល​ហាក់​លេង​មិន​ទាន់​យល់​ចិត្ត​គ្នា​នោះ​ទេ។ ពួកគេ​ត្រូវ​គិត​ឡើង​វិញ ​ក្រុម​ទាំង​មូល​ត្រូវ​កែប្រែ​ទម្រង់​លេង។ យើង​អាច​ធ្វើ​ឱ្យ​ល្អ​ឡើង​វិញ​នៅ​ពេល​យើង​ដោះស្រាយ​បញ្ហា​បាន​រូច​រាល់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT