ក្រុមការងារផ្សព្វផ្សាយ បរាជ័យក្នុងការសម្របសម្រួល Roy Keane និង Alfie Haaland ជួបចាប់ដៃគ្នាមុនពេលប្រកួត Manchester Derby

មានការប៉ុនប៉ងដើម្បីបង្រួបបង្រួម Roy Keane និង Alfie Haaland នៅមុនការប្រកួត Manchester Derby នៅថ្ងៃអាទិត្យ ប៉ុន្តែផែនការរៀបចំការចាប់ដៃគ្នារវាងអ្នកទាំងពីរបានបរាជ័យ។

ត្រលប់ទៅឆ្នាំ ២០០១ អតីតប្រធានក្រុម Manchester United លោក Keane ត្រូវបានបណ្តេញចេញសម្រាប់ការប៉ះទង្គិចគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើ Alfie Haaland នៅ Old Trafford។

Keane ត្រូវបានបណ្តេញចេញសម្រាប់កំហុសរបស់គាត់ ដោយត្រូវបានជាប់បម្រាមមិនឲ្យចូលលេងចំនួន ៣ ប្រកួត ហើយបន្ទាប់មកត្រូវបានហាមឃាត់ ៥ ប្រកួតបន្ថែមទៀត នៅពេលដែលគេរកឃើញបន្ថែមទៀតថា កំហុសរបស់គាត់នេះ គឺជាទង្វើនៃការសងសឹកដែលបានគិតទុកជាមុន។

Alfie Haaland នៅ​ទី​បំផុត​បាន​ចូល​និវត្តន៍​ដោយសារ​របួស​មួយនេះក្នុង​ឆ្នាំ ២០០៣ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​បានដោះស្រាយបញ្ហានេះជាមួយគ្នា​នៅ​ឡើយ​ទេ។

យោងតាមអ្នកកាសែត Manchester Evening News លោក Samuel Luckhurst បានឱ្យដឹងថា នៅពេលនោះ ស្ថានីយ៍ទូរទស្សន៍មួយបានព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្របសម្រួលឲ្យពួកគេជួបជុំគ្នាឡើងវិញនៅ Etihad នៅរសៀលថ្ងៃអាទិត្យ មុនពេលចាប់ផ្តើមការប្រកួត។

ប៉ុន្តែការប៉ុនប៉ងនេះមិនជោគជ័យនោះទេ ដោយ Roy Keane នៅពីមុខរង្វង់កណ្តាល ហើយ Alfie Haaland មានចំងាយប្រហែល ២៥ យ៉ាដពីទីលាន៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT