Roy Keane៖ Man United ខ្វះការគោរពចំពោះ Cristiano ហើយគួរតែអនុញ្ញាតឲ្យគេចាកចេញនៅរដូវក្តៅនេះ

លោក Roy Keane បានចោទប្រកាន់ក្រុម Manchester United ថា “ខ្វះការគោរព” ចំពោះ Cristiano Ronaldo បន្ទាប់ពីកីឡាករព័រទុយហ្គាល់រូបនេះត្រូវបានទុកចោលនៅកៅអីបម្រុងក្នុងការប្រកួតចាញ់ Manchester City កាលពីថ្ងៃអាទិត្យ។

ពួក​គេ​ត្រូវ​បាន​ក្រុមម្ចាស់ផ្ទះ City វាយលុកសម្រុក​យ៉ាង​ខ្លាំងដែលជាលទ្ធផល ពួកគេរងបរាជ័យ ៦-៣ ក្រោមថ្វីដៃ​របស់​ក្រុម​ការពារ​តំណែង​ជើង​ឯក ដោយ​មាន Erling Haaland និង Phil Foden ស៊ុត​បញ្ចូល​ទី​បាន​ម្នាក់បី​គ្រាប់​ឱ្យ​ក្រុម​ Pep Guardiola។

ក្រោយ​ចប់​ការ​ប្រកួត អ្នក​ចាត់​ការ​សញ្ជាតិ​ហូឡង់​រូបនេះថាមិនប្តូរ Ronaldo ចូលលេង ជាការ​គោរព​ចំពោះ​អាជីព​របស់​តារា​ព័រទុយហ្គាល់​រូប​នេះ​ទេ។

ទោះជាយ៉ាងណាក៏ដោយ Keane អតីតប្រធានក្រុម Manchester United ជឿជាក់ថា Ten Hag សម្រេចបានលទ្ធផលផ្ទុយគ្នា ហើយពិតជា “មិនគោរព” Ronaldo ក្នុងរដូវកាលនេះ។

Keane បានប្រាប់ Sky Sports ថា “ខ្ញុំគិតថាវាគួរឱ្យអស់សំណើចណាស់សម្រាប់កីឡាករដែលមានកម្រិតខ្ពស់ដូចគាត់ ត្រូវបាន Man United ដាក់គាត់នៅកៅអីបម្រុង”។

សូម្បីតែថ្ងៃនេះគាត់អាចចូលលេងបានទេ? ពិតណាស់គាត់អាចចូលលេងបាន។ ដូច្នេះចុះចូលលេងយ៉ាងណាបើកំពុងចាញ់គេ ៤-០ ទៅហើយ។ ប្រសិនបើអ្នកក្រឡេកមើលកំណត់ត្រាស៊ុតបញ្ចូលទីរបស់គាត់ គាត់មានឱកាសល្អក្នុងការស៊ុតបញ្ចូលទីដូចគេដែរ។

“កីឡាករដែល​ឈ្លក់​វង្វេង​នឹងការដាក់សម្ពាធក្នុង​ការ​ប្រកួត… ប្រសិន​បើ​អ្នក​ដាក់​បាល់​នៅ​ក្នុង​តំបន់​ត្រឹមត្រូវ គាត់​នឹង​រក​គ្រាប់​បាល់​បាន”។

Keane បានបន្ថែមថា “Man United កំពុងបង្ហាញការមិនគោរពចំពោះ Ronaldo” ។

“ខ្ញុំគិតថាគាត់គួរតែត្រូវបានគេអនុញ្ញាតឱ្យចាកចេញមុនពេលទីផ្សារផ្ទេរដោះដូរកីឡាករបិទ”៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT