Piers Morgan និយាយបែបណាពេលលឺ Ten Hag ថាមិនប្តូរ Ronaldo ចូលជាការគោរពអាជីពគេ?

លោក Erik ten Hag ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Manchester United គឺជា “មនុស្សបោកប្រាសដ៏ក្រអឺតក្រទម” នេះបើយោងតាមលោក Piers Morgan ដែលបានចាត់ទុកការប្រព្រឹត្តរបស់គាត់ចំពោះ Cristiano Ronaldo ថាជា “រឿងអាម៉ាស់”។

សេចក្តីថ្លែងការណ៍របស់ Morgan កើតឡើងបន្ទាប់ពី Ronaldo ត្រូវបានទុកឲ្យនៅកៅអីបម្រុង ៩០នាទីពេញ ក្នុងជំនួបបរាជ័យ ៦-៣ របស់ Manchester United ទល់នឹង Manchester City កាលពីថ្ងៃអាទិត្យ។

បន្ទាប់ពីចប់ការប្រកួតភ្លាមៗ Morgan បានខឹងសម្បារ និងរិះគន់ Erik ten Hag យ៉ាងខ្លាំង ក្រោយពេលអតីតគ្រូ Ajax រូបនេះអះអាងថា Ronaldo មិនត្រូវបានប្តូរចូលនៅពេលលទ្ធផល ៤-០ “ដោយសារតែការគោរពចំពោះអាជីពដ៏អស្ចារ្យរបស់គាត់”។

មួយសន្ទុះក្រោយមក Morgan បានសរសេរថា “ស្រមៃមើលការអង្គុយនៅជាកីឡាករបម្រុងរបស់ @Cristiano សម្រាប់ការប្រកួតដ៏ធំបំផុតរបស់ Man Utd ប្រចាំរដូវកាល បន្ទាប់មកប្តូរចូលកីឡាករប្រាំនាក់ផ្សេងទៀតចូលនៅពេលដែលពួកគេត្រូវបានក្រុមផ្សេងសំពងយ៉ាងចាស់ដៃ ហើយបន្ទាប់មកអះអាងថាអ្នកបានធ្វើដូច្នេះជាការ ‘គោរព’ សម្រាប់គាត់?

“Ten Hag គឺជា​មនុស្សបោកប្រាស់​ដ៏​ក្រអឺតក្រទម ហើយ​របៀប​ដែល​គាត់​ប្រព្រឹត្ត​ចំពោះ Ronaldo គឺវា​គួរឱ្យ​អាម៉ាស់”៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT