Wolves ​បណ្ដេញ​អ្នក​ចាត់ការ​ចោល​ហើយ ​ក្រោយ​ក្រុម​ធ្លាក់​ដល់​បាត​តារាង​

​ក្រុម Wolves ​បាន​បណ្ដេញ​អ្នក​ចាត់ការ​ Bruno Lage ​ចេញ​ពី​តំណែង​ហើយ ​បន្ទាប់​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​សោះ​នា​ដើម​រដូវ​កាល​នេះ ​ក្រុម​ធ្លាក់​ដល់​ក្បែរ​បាត​តារាង​ទៅ​ហើយ​។

​ក្រុម Wolves ​កាលពី​ប្រកួត​មុន​នេះ​បាន​ចាញ់​ក្រុម West Ham ​ក្នុង​លទ្ធផល ២-០ ​ទៀត ដែល​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​ធ្លាក់​ដល់​ចំណាត់​ថ្នាក់​លេខ​១៨​ក្នុង​តារាង Premier League ​ទៅ​ហើយ ​ដោយ​ឆ្លង​កាត់​៨​ប្រកួត មាន​តែ​៦​ពិន្ទុ​ប៉ុណ្ណោះ។ ​ដោយសារ​តែ​ធ្វើ​មិន​បាន​ល្អ​នេះ​ហើយ ​ទើប​ក្រុម Wolves ​សម្រេច​ចិត្ត​ដក​លោក​ចោល​ហើយ ដើម្បី​ស្វែង​រក​អ្នក​ថ្មី​មក​ដឹក​នាំ​ក្រុម​បន្ដ។ ​

ដោយ​ក្នុង​ជម្រើស​នោះ ​ក្រុម Wolves ​សម្លឹង​ឃើញ​អតីត​គ្រូ​បង្វឹក​របស់​ក្រុម ​Olympiacos ​ឈ្មោះ​ថា​Pedro Martins ​ដោយ​ការ​ចរចា​កំពុង​ចាប់​ផ្ដើម​ឡើង​ផង​ដែរ។ ​យ៉ាងណាមិញ ​នៅ​មិន​ទាន់​មាន​ដំណឹង update ​បន្ថែម​ទៀត​នោះ​ទេ។ ​ដោយ​ឡែក​ក្រុម​មួយ​នេះ​ក៏​ទើប​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ Diego Costa ​មក​រួម​ក្រុម​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT