Hazard ​មិន​អាច​ជួយ Chelsea ​បាន​ទេ​យប់​នេះ​នៅ Europa League ​

ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard នឹង​​អវត្តមាន​ក្នុង​ការ​ប្រកួត​ដែល Chelsea ​ត្រូវ​ប៉ះ​ជាមួយ ​BATE Borisov ​នៅ​រាត្រី​នេះ ដោយសារ​តែ​បញ្ហា​ដែល​បណ្ដាល​មក​ពី​ការ​ប្រកួត​ទល់​ក្រុម Man Utd ​កន្លង​ទៅ។

Hazard ​រង​របួស​ឈឺ​ចង្កេះ ​ក្រោយ​ពី​ការ​ប្រកួត​ជាមួយ Manchester United ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ របួស​នេះ ​ត្រូវ​បាន​លោក Sarri ​បញ្ជាក់​ថា​រូបគេ​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​យប់​នេះ ​ហើយ​នឹង​ត្រូវ​តាមដាន​បន្ដ​ទៀត ​ថា​អាច​លេង​បាន​ឬ​អត់​នៅ​ចុង​សប្ដាហ៍​នេះ។ កីឡាករ​រូប​នេះ ពិត​ជា​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ក្រុម​ទាំង​មូល ​តាំង​ពី​បើក​រដូវ​កាល​នេះ ហើយ​ការ​អវត្តមាន​រូបគេ ​ក៏​អាច​នឹង​ធ្វើ​ឱ្យ Chelsea ​មាន​ក្ដី​កង្វល់​ផង​ដែរ។

Chelsea ​បច្ចុប្បន្ន​នេះ ​កំពុង​ឈរ​នៅ​កំពូល​តារាង​មាន​៦​ពិន្ទុ ​ប៉ុន្តែ​ការ​ប្រកួត​ទី​៣​ក៏​សំខាន់​សម្រាប់​ពួកគេ​ដែរ ព្រោះ​ថា​បើ​ឈ្នះ​១​ប្រកួត​នេះ​ទៀត ​នោះ​ឱកាស​ឡើង​ទៅ​វគ្គ​​បន្ដ​គឺ​លែង​បារម្ភ​ទៀត​ហើយ។ សម្រាប់ Hazard ​វិញ​នៅ​រដូវ​កាល​នេះ ​លេង​១១​​ប្រកួត រក​គ្រាប់​បាល់​បាន​ដល់​៨​គ្រាប់​ហើយ​ឱ្យ​ក្រុម ដោយ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​គ្រាប់​បាល់​សំខាន់​៕ប្រភព៖ dailymail

  • Hazard ​មិន​អាច​ជួយ Chelsea ​បាន​ទេ​យប់​នេះ​នៅ Europa League ​