Pep ​៖​យើង​គួរ​តែ​រក​បាន​ច្រើន​គ្រាប់​ជាង​នេះ​ទៀត​ទល់ Man Utd ​

​លោក Pep Guardiola ​បាន​បន្ទោស​កូន​ក្រុម​ដែល​រក​បាន​ត្រឹម​តែ​៦​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​បិសាចក្រហម Manchester United ​នៅ​យប់មិញ​នេះ​។

​ជំនួប Manchester Derby ​បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល City ​យក​ឈ្នះ United ​៦-៣។ ​ដោយ​ក្រុម​ម្ចាស់​ផ្ទះ Man City ​របស់​លោក Pep ​គ្រប់​គ្រង​ការ​ប្រកួត​ពេញ​តែ​ម្ដង ​ដោយ​តង់​ទី​១​រក​បាន​៤​គ្រាប់ ​និង​តង់​ទី​២​រក​បាន​២​គ្រាប់​ទៀត។ ខណៈ​ដែល​៣​គ្រាប់​របស់ United ​វិញ​កើត​ឡើង​នៅ​តង់​ទី​២​ទាំង​អស់។ ជាមួយ​នឹង​លទ្ធផល​នៃ​ការ​ប្រកួត​នេះ​ដែរ ​បើ​តាម​សម្ដី​របស់​លោក Pep ​អះអាង​ថា​លោក​មិន​ទាន់​ពេញ​ចិត្ត​នោះ​ទេ។ សមាជិក​ក្រុម​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​ដែល​ត្រូវ​បំពេញ​បន្ថែម​ទៀត ​ពួកគេ​គួរ​តែ​អាច​រក​បាន​ច្រើន​ជាង​៦​គ្រាប់​ក្នុង​ប្រកួត​នេះ​។

​លោក Pep ​បន្ដ​ថា​៖ “គ្មាន​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្ដែ​យើង​នឹង​កែប្រែ​បន្ដ​ទៀត។ យើង​ធ្វើ​បាន​ល្អ​ហើយ ​យើង​អាច​នឹង​ធ្វើ​បាន​ល្អ​ជាង​នេះ​ទៀត។ ​មាន​កីឡាករ​ច្រើន​នាក់​ខ្ជិល​លេង​នៅ​ពេល​នាំ​មុខ។ នេះ​មិន​មែន​ជា​រឿង​ល្អ​ទេ យើង​ត្រូវ​តែ​កែ​សម្រូល​លើ​រឿង​នេះ​ឡើង​វិញ យើង​ត្រូវ​តែ​លេង​ឱ្យ​អស់​ពី​សមត្ថភាព​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT