Ten Hag ​បញ្ជាក់​ហេតុផល​មិន​ដាក់ Ronaldo ​ឱ្យ​លេង​សោះ​

​​មាន​ចម្ងល់​ជា​ច្រើន​បាន​ដាក់​ទៅ​លើ​លោក Erik ten Hag ​បន្ទាប់​ពី​លោក​មិន​ដូរ Cristiano Ronaldo ​ចូល​លេង​សោះ​ក្នុង​ការ​ប្រកួត​ដែល​ចាញ់​ក្រុម Manchester City ​ក្នុង​លទ្ធផល ​៦-៣។

​ឆ្លើយ​ជាមួយ​អ្នក​កាសែត​ទៅ​លើ​សំនួរ​នេះ ​លោក Ten Hag ​ហាក់​គេច​មិន​ចង់​និយាយ​ចំ​ៗ​នោះ​ទេ។ ​អតីត​គ្រូ​បង្វឹក​របស់​ក្រុម Ajax ​បាន​ពោល​ថា​៖ “ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ច្រើន​ទេ ​ចំពោះ​ការ​មិន​គោរព​ដល់ Ronaldo ​។ តែ​រឿង​មួយ​ទៀត​ដែល​ល្អ​សម្រាប់​ក្រុម​គឺ​ខ្ញុំ​ត្រូវ​ដាក់ Martial ​ឱ្យ​លេង គាត់​ត្រូវ​ការ​លេង​ខ្លះ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ផ្ដោត​ទៅ​លើ​ចំណុច​នេះ​ខ្លាំង​ឡើយ”។

​រំលឹក​ថា​នា​រដូវ​កាល​នេះ Ronaldo ​មិន​សួវ​បាន​លេង​ពេញ​លេញ​ឡើយ បើ​ទោះ​ជា​គេ​មិន​មាន​បញ្ហា​របួស​អ្វី​ក៏​ដោយ។ ​កត្ដា​នេះ ​ទំនង​មក​ពី​អាយុ​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​នេះ​ជ្រេ​បន្ដិច​ហើយ ដែល​ពិបាក​ក្នុង​ការ​ទទួល​បាន​ទំនុក​ចិត្ត​ពី​លោក Ten Hag ​មែនទែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT