មូលហេតុនៅពីក្រោយការស្លា.ប់ ១២៩ នាក់ និងរបួសប្រហែល ១៨០ នាក់នៃបាល់ទាត់ក្នុងលីគឥណ្ឌូនេស៊ី

ហេតុការនេះបានកើតឡើងក្រោយពេលដែលក្រុម Arema ​​ចាញ់​ក្រុម Persebaya ​ក្នុង​លទ្ធផល ៣-២ ហើយបានសម្រុកចូលទីលានតវ៉ាបង្ហាញពីការមិនពេញចិត្តរបស់ពួកគេកាលពីយប់ថ្ងៃសៅរ៍។

តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបាននិយាយថា៖ ភ្លាមៗ ក្រោយពីមានការសម្រុកចូលពីសំណាក់អ្នកគាំទ្រ មន្រ្តីប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងគោលបំណងដើម្បីគ្រប់គ្រងស្ថានការណ៍ តែជាអកុសល វាបានបង្កឱ្យមានការភ្ញាក់ផ្អើលរត់ជា.ន់គ្នាពីសំណាក់អ្នកទស្សនាដទៃទៀត និងករណីនៃការថប់ដង្ហើមស្លា.ប់។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ក៏បានបញ្ជាក់នៅក្នុងបទប្បញ្ញត្តិសុវត្ថិភាពរបស់ខ្លួនថាផងដែរថា មិនអនុញ្ញាត្យឲ្យប្រើអាវុធ ឬ ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងការបង្រាបហ្វូងអ្នកគាំទ្រនោះទេ។​

ស្នងការសិទ្ធិមនុស្សរបស់ឥណ្ឌូនេស៊ី គ្រោងនឹងស៊ើបអង្កេតបញ្ហានេះ រួមទាំងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកផងដែរ។

សមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ីបាននិយាយថា លីគកំពូលឥណ្ឌូនេស៊ី BRI Liga 1 បានផ្អាកការប្រកួតរយៈពេលមួយសប្តាហ៍ ហើយការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមធ្វើឡើង៕

ប្រភព៖ Reuters

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT