Pep ថា Ten Hag កំពុងខ្ចីពេលវេលាពី Man Utd ហើយបើមិនឈ្នះអ្វីសោះ នោះនឹងបញ្ហា

Ten Hag បានក្លាយជាអ្នកចាត់ការទីប្រាំមួយរបស់ Manchester United ចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ពីក្លឹបមួយនេះ។

លោក Guardiola ទទូច​ថា លោក​ Ten Hag អាចបន្តនៅក្លឹប Man Utd បានយូរ លុះត្រាតែមាន​រឿង​តែ​មួយ​គត់​ដែលអាច​ធានាបាន នោះ​គឺ​ជោគជ័យ។

គ្រូបង្វឹករបស់ City បាននិយាយថា “ប្រសិនបើ United ជឿជាក់ និងអនុញ្ញាតឱ្យគាត់ពង្រឹងក្រុមឲ្យបានល្អឡើងវិញដោយផ្តល់ពេលឱ្យគាត់ច្រើនឆ្នាំ នោះវាជាការល្អ និងសាទរណាស់។ ខ្ញុំមិនអាចនិយាយអ្វីផ្សេងបាននោះទេ។

“ប៉ុន្តែគាត់ក៏ដឹង ខ្ញុំក៏ដឹង គ្រប់គ្នាដឹក៏ងថាយើងត្រូវពឹងផ្អែកលើលទ្ធផល។

“ខ្ញុំបន្ត​នៅ​ទី​នេះ ​នៅ City ព្រោះ​យើង​ឈ្នះ​ជើងឯកកាល​ពីពេល​មុនៗ។ បើមិនដូច្នេះទេ ខ្ញុំនឹងមិនមានវត្តមាននៅទីនេះទេ។

“Erik ដឹងពីវា ហើយអ្នកគ្រប់គ្រងទាំងអស់ដែលបានចាកចេញពីទីនេះក៏បានដឹងពីវា។ បើ​មិន​ឈ្នះ​អីនោះទេ នោះ​អ្នក​នឹង​ជួប​បញ្ហា”៕

ប្រភ៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT