Antony កំពុងរស់នៅក្នុងវិមានតម្លៃ ២.៩ លានផោនរបស់ Pogba

កីឡាករចំណូលថ្មីរបស់ Manchester United សញ្ជាតិប្រេស៊ីល Antony បច្ចុប្បន្នកំពុងរស់នៅក្នុងផ្ទះចាស់របស់ Paul Pogba។

កីឡាករប្រេស៊ីលវ័យ ២២ ឆ្នាំដែលបានចូលរួមជាមួយបិសាចក្រហមពី Ajax ក្នុងតម្លៃ ៨៥.៥ លានផោនក្នុងរដូវក្តៅនោះ បានរកស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងទល់នឹង Arsenal កាលពីខែមុន។

គាត់កំពុងរស់នៅក្នុងផ្ទះមួយនៅប្រទេសអង់គ្លេសដែលជាផ្ទះចាស់របស់អតីតកីឡាករ Man Utd គឺ Pogba ដែលក្នុងផ្ទះនោះមានបន្ទប់គេងប្រាំបន្ទប់។

នៅក្នុងផ្ទះនោះ មានគ្រឿងមានតម្លៃមួយចំនួន ដោយរួមមានទាំងជណ្តើរដែលស្រោបដោយត្បូងពេជ្រដែលទាក់ទាញភ្នែកមិនគួរឱ្យជឿ។

Pogba ក៏​បាន​អួត​ផ្លាកសញ្ញាផ្ទាល់ខ្លួននៅលើតុផងដែរ ​ដែល​មានឆ្លាក់​អក្សរ “PP” នៅ​ពីលើនោះ។

ហើយបច្ចុប្បន្នវានៅតែមាននៅក្នុងផ្ទះនោះ បើទោះជា Antony បានទទូចឲ្យផ្លាស់ប្តូរវាចេញយ៉ាងណាក៏ដោយ។

Antony បាននិយាយថា “ខ្ញុំនឹងត្រូវផ្លាស់ប្តូរវាចេញ។ វាជាផ្ទះរបស់ Pogba មានអក្សរ P នៅលើតុរបស់គាត់។

“ឥឡូវនេះខ្ញុំនឹងចាប់ផ្តើមផ្លាស់ប្តូរ ដោយដាក់ថា Antony Santos AS វិញ”៕

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT