Ancelotti ​ថា Benzema ​អាច​ចូល​លេង​វិញ​បាន​ហើយ​នៅ​រាត្រី​នេះ​

​លោក Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Karim Benzema ​នឹង​អាច​ចូល​លេង​បាន​វិញ​ហើយ​ក្នុង​ការ​ប្រកួត​ទល់ Osasuna ​នៅ​រាត្រី​នេះ​។

​ក្រុម Real Madrid ​នា​រដូវ​កាល​នេះ​ធ្វើ​បាន​ល្អ​ណាស់ ​ដោយ​រយៈ​ពេល​២៧​ថ្ងៃ​ចុង​ក្រោយ ពួកគេ​លេង​ដល់​ទៅ​៩​ប្រកួត​ឯ​ណោះ។ ​ដោយ​ឡែក​៩​ប្រកួត​នោះ ​ឈ្នះ​ទាំង​៩​ប្រកួត​ទៀត ដែល​ជា​ការ​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​រយៈ​ពេល​១២០​ឆ្នាំ​របស់​ក្លឹប​ហើយ។ បើ​ទោះ​ជា​ពួកគេ​លេង​ដោយ​មាន​ឬ​គ្មាន​វត្ដមាន Benzema ​ក៏ Rodrygo ​និង Vinicius ​ធ្វើ​បាន​ល្អ​ផង​ដែរ។

​យ៉ាងណាមិញ ​មុន​ការ​ប្រកួត​ទល់​ក្រុម Osasuna ​នៅ​រាត្រី​នេះ ​លោក Ancelotti ​បាន​និយាយ​ថា​៖ “Benzema| ​ចាប់​ផ្ដើម​លេង​បាន​ល្អ​វិញ​ហើយ គាត់​នឹង​អាច​ចូល​លេង​បាន​វិញ​នៅ​រាត្រី​នេះ​។ ​គាត់​បាន​ហាត់​យ៉ាង​ពេញ​លេញ​នៅ​ពេញ​១​សប្ដាហ៍។ ​គាត់​អាច​លេង​បាន​ធម្មតា​វិញ​ហើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT