Ten Hag ​ថា Sancho ​បាន​ឱ្យ​យោបល់​ខ្លះ ដើម្បី​ទប់ Haaland ​នៅ​យប់​នេះ​

​លោក Erik Ten Hag ​បាន​អះអាង​ថា​លោក​ទទួល​បាន​យោបល់​ខ្លះ​ៗ​ពី​កូន​ក្រុម Sancho ​ក្នុង​ការ​បិទ Earling Haaland ​នៅ​រាត្រី​នេះ​។

​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ទៅ​ប្រកួត​ជាមួយ​ក្រុម Manchester City ​នៅ​ម៉ោង​៨​យប់​នេះ​ហើយ​ក្នុង​ពាន​រង្វាន់ English Premier League ​។ ​មុន​ការ​ប្រកួត​នោះ​ចាប់​ផ្ដើម ​លោក Ten Hag ​បាន​អះអាង​ថា​លោក​ក៏​ទទួល​បាន​យោបល់​ខ្លះ​ៗ​ពី​កូន​ក្រុម Sancho ​ក្នុង​ការ​ប្រកួត ​និង​ធ្វើ​យ៉ាង​ណា​ដើម្បី​ទប់​កីឡាករ Haaland ​ផង​ដែរ។ ខណៈ​ដែល Sancho ​និង Haaland ​នេះ ​ធ្លាប់​លេង​ជាមួយ​គ្នា​កាល​នៅ​ក្រុម Dortmund ​។

​គ្រូ​បង្វឹក​ដែល​ទើប​ឈ្នះ​ពាន​រង្វាន់​គ្រូ​ល្អ​ប្រចាំ​ខែ​កាល​ពី​ខែ​មុន ​បាន​បន្ថែម​ទៀត​ថា​លោក​មាន​ទំនុក​ចិត្ត​លើ​កូន​ក្រុម។ ​បច្ចុប្បន្ន Man Utd ​មាន​កីឡាករ​ពោរពេញ​ដោយ​បទ​ពិសោធ​និង​សុទ្ធ​តែ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ផង​ដែរ ដូច្នេះ​មិន​ពិបាក​នោះ​ទេ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Manchester City ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT