Potter ​ជួយ​ Chelsea ​ឈ្នះប្រកួត​ដំបូងរបស់ខ្លួន​នៅ Premier League

​លោក Graham Potter ​បាន​ដឹក​នាំ​ប្រកួត​ដំបូង​នៅ Premier League ​ហើយ​ក៏​បាន​ជួយ​ក្រុម​តោ​ខៀវ Chelsea ​ឱ្យ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ​២-១ ​ផង​ដែរ។

​ក្នុង​ការ​ប្រកួត​នេះ ​ក្រៅ​ពី​លទ្ធផល​ហើយ​អ្នក​គាំទ្រ​ក៏​សប្បាយ​ចិត្ត​ដែល​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Pierre-Emerick Aubameyang ​រក​បាន​គ្រាប់​បាល់​ដំបូង​ផង​ដែរ។ ​អតីត​កីឡាករ Arsenal ​រូប​នេះ​ទើប​តែ​ផ្លាស់​មក​និង​លេង​បាន​២​ប្រកួត​ទេ ​ដោយ​យប់មិញ រូបគេ​ជា​អ្នក​សម្រេច​ទី​បាន​១​គ្រាប់​ក្នុង​ចំណោម​២​គ្រាប់​ដែល​ក្រុម Chelsea ​រក​បាន​។ ​ខណៈ​ដែល​១​គ្រាប់​ទៀត​នោះ​ធ្វើ​បាន​ដោយ Conor Gallagher ​នៅ​ចុង​ម៉ោង​និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផង​ដែរ។

​Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Potter ​ឃើញ​ថា​លេង​ដោយ​មាន​គុណភាព​និង​ទំនុក​ចិត្ត​ច្រើន។ ​បើ​ទោះ​ជា​នៅ​តំបន់​ប្រយុទ្ធ​មិន​ទាន់​យល់​ចិត្ត​គ្នា​ល្អ ប៉ុន្តែ​ឃើញ​ថា​មាន​ការ​កែប្រែ​ស្ថានភាព​ប្រសើរ​ឡើង​ជាង​មុន​ដែរ។ ​នៅ​ពេល​នេះ ​ពួកគេ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៥ ​ឆ្លង​កាត់​៧​ប្រកួត ​មាន​១៣​ពិន្ទុ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT