Klopp ​៖​យើង​លេង​អាក្រក់​មើល​ណាស់​

​លោក Jurgen Klopp ​បាន​និយាយ​ថា​ក្រុម Liverpool ​បាន​បង្ហាញ​ទម្រង់​លេង​អាក្រក់​មើល​ណាស់​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ Brighton ​នៅ​យប់មិញ​នេះ​ក្នុង​ពាន​រង្វាន់ English Premier League​។

​ក្រុម Liverpool ​នៅ​តែ​ពិបាក​លេង​ដដែល​ក្នុង​ការ​ប្រកួត​ក្នុង​លីគ។ ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ពួកគេ​ក្នុង​ដី​ខ្លួន​ឯង​ផង​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Brighton ​ក្នុង​លទ្ធផល ​៣-៣ ​ប៉ុណ្ណោះ ​រក​បាន​ត្រឹម​១​ពិន្ទុ​ពី​ការ​ប្រកួត​សប្ដាហ៍​ទី​៧។ ​ដោយ​លទ្ធផល​នេះ​ទៀត​សោត ​ក៏​កំពុង​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម​មាន​ត្រឹម​១០​ពិន្ទុ​ទេ ​ឈរ​នៅ​លេខ​៩​ក្នុង​តារាង ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង Arsenal ​ដេល​មាន​ដល់​២១​ពិន្ទុ​ហើយ។

​ក្រោយ​ចប់​ការ​ប្រកួត​ភ្លាម លោក Klopp ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “យើង​ត្រូវ​លេង​ការពារ ​ហើយ​យើង​មិន​បាន​ធ្វើ​វា​នោះ​ទេ។ ​យើង​មិន​បាន​ចុះ​ការពារ ​ហើយ​ក៏​មិន​បាន​ឡើង​ទៅ​ប្រយុទ្ធ។ ​កីឡាករ​របស់​យើង​នៅ​ពាក់​កណ្ដាល វា​ពិត​ជា​អាក្រក់​មើល​ខ្លាំង​ណាស់។ ​វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ពេល​ខ្ញុំ​មក​ដឹក​នាំ​ក្រុម​នេះ​ដំបូង​។ គ្រប់​គ្នា​សឹង​តែ​គាំង​បេះដូង​ទៅ​ហើយ”៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT