សោកនា.ដ​កម្ម! ​អ្នក​គាំទ្រ​ស្លា.ប់​១២៧​នាក់ ​ក្នុង​ហេតុការ​ហិ.ង្សា​នៅ​លីគ​ឥណ្ឌូណេស៊ី​

​ប្រភព​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​បាន​អះអាង​មាន​មនុស្ស​ស្លា.ប់​យ៉ាង​តិច​១២៧​នាក់​ក្នុង​ហេតុការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​គាំទ្រ​របស់​ក្លឹប ​Javanese clubs Arema ​និង​ Persebaya Surabaya ​នៅ​ក្នុង​ការ​ប្រកួត​លីគ។

​ហិ.ង្សា​វាយ​គ្នា​មិន​ខ្លាច​ស្លា.ប់​រស់​នេះ ​កើត​ឡើង​បន្ទាប់​ពី​ក្រុម Arema ​បាន​ចាញ់​ក្រុម Persebaya ​ក្នុង​លទ្ធផល ៣-២។ ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​ឌឺ​ដង​គ្នា ​រហូត​ដល់​រត់​ចូល​ទីលាន​ដើម្បី​វាយ​គ្នា​យ៉ាង​សាហាវ​តែ​ម្ដង។ ​ប៉ូលិស​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​មនុស្ស​១២៧​នាក់​បាន​ស្លា.ប់​គិត​ត្រឹម​ពេល​នេះ ​ដោយ​មិន​ទាន់​រាប់​លម្អិត​នៅ​ឡើយ​ទេ ​ខណៈ​ដែល​អ្នក​របួស​វិញ​ក៏​នឹង​មាន​រាប់​រយ​នាក់​ទៀត​ផង​ដែរ។ មិន​ត្រឹម​តែ​អ្នក​គាំទ្រ​នោះ​ទេ ដោយ​សូម្បី​តែ​ប៉ូលិស​ដែល​ចូល​ទី​ឃាត់​ការ​ឈ្លោះ​គ្នា​នោះ​ក៏​មាន​ស្លា.ប់​២​នាក់​ផង​ដែរ។

​លីគ​ឥណ្ឌូណេស៊ី ​បាន​ប្រកាស​ផ្អាក​ប្រកួត​១​សប្ដាហ៍​ផង​ដែរ​ចំពោះ​ហេតុការណ៍​នេះ។ ​ពួកគេ​នឹង​បើក​ការ​សើប​អង្កេត​ឡើង​វិញ ​ថា​តើ​មក​ពី​បញ្ហា​អ្វី​ដែល​អាច​កើត​មាន​ហិង្សា​យ៉ាង​ព្រៃ.ផ្សៃ​កើត​ឡើង​បាន​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT