លោក Mauricio Pochettino អ្នកចាត់ការក្រុម Spurs បាននិយាយថាក្រុមរបស់ខ្លួនមិនសមលេងនៅពានរង្វាន់ UEFA Champions League ឡើយ បើមើលទៅសមត្ថភាពក្រុមនៅពេលនេះ។
Spurs លេងបានត្រឹមស្មើជាមួយក្រុម PSV ប៉ុណ្ណោះកាលពីយប់មិញ ក្នុងលទ្ធផល ២-២។ បាន១ពិន្ទុក្នុងការប្រកួតទី៣របស់ខ្លួននេះ បានធ្វើឱ្យក្រុមអង់គ្លេសនេះ សឹងតែអស់ឱកាសក្នុងការបានឡើងទៅវគ្គបន្ដហើយ ។ លោក Pochettino បាននិយាយចំពោះការប្រកួតស្មើយប់មិញថា ពិតជាទម្រង់លេងមួយមិនល្អទាល់តែសោះសម្រាប់ក្រុម Spurs ដោយសមតែឈ្នះក្នុងការប្រកួតនេះ។
“វាសឹងតែអស់ឱកាសហើយសម្រាប់យើង ព្រោះ៣ប្រកួត ទើបរកបាន១ពិន្ទុ។ វាពិតជាពិបាកក្នុងការឡើងទៅវគ្គបន្ដ។ យើងត្រូវតែឈ្នះក្នុងប្រកួតដែលនៅសល់។ វាពិតជាពិបាក ក្នុងការឈ្នះណាស់ ព្រោះពួកគេសុទ្ធតែក្រុមខ្លាំង ហើយយើងនៅមានកម្រិត។ យើងគួរតែឈ្នះនៅប្រកួតនេះ ប៉ុន្តែយើងធ្វើមិនបានទៅវិញ។ ប្រសិនបើអ្នកមិនឈ្នះ ក្នុងការប្រកួតគួរតែឈ្នះទេ នោះអ្នកមិនគួរលេងនៅ Champions League ទេ” ៕ប្រភពDailyMail