Kylian Mbappe បញ្ចូលឈ្មោះកីឡាករ Man United ម្នាក់នេះក្នុងបញ្ជីដើម្បីឲ្យក្លឹបចុះហត្ថលេខានាំយកមកលេងជាមួយខ្លួន

តារាឆ្នើមរបស់ក្រុម Manchester United កីឡាករ Marcus Rashford ត្រូវបានគេរាយការណ៍ថាបានរួមបញ្ចូលក្នុងបញ្ជីកីឡាករទាំងបួននាក់ដែល Kylian Mbappe បានប្រគល់ទៅឱ្យប្រធានក្លឹប Paris Saint Germain ចរចារចុះហត្ថលេខានៅរដូវក្តៅនេះ។

តារាឆ្នើមរបស់បារាំង Mbappe បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភពបាល់ទាត់នៅរដូវក្តៅនេះ នៅពេលដែលគាត់បដិសេធការផ្លាស់ប្តូរទៅកាន់ Real Madrid និងបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំជាមួយ PSG។

ចាប់តាំងពីការសម្រេចចិត្តរបស់គាត់ក្នុងការស្នាក់នៅ Parc des Princes វាត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងមានរបាយការណ៍ជាច្រើនដែលអះអាងថា Mbappe មានសិទ្ធិក្នុងការសម្រេចចិត្តមួយចំនួនរបស់ក្លឹប។

យោងតាមសារព័ត៌មានបារាំង RMC Sport បានឲ្យដឹងថា Mbappe បានស្នើសុំទីប្រឹក្សាបាល់ទាត់របស់ PSG លោក Luis Campos និងក្រុមរបស់គាត់ឱ្យចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីដែលគេគិតថាអាចលេងជាមួយគេបាន។

វាត្រូវបានគេរាយការណ៍ថា Mbappe បានដាក់ឈ្មោះក្នុងបញ្ជីជ្រើសរើសបុរសបួននាក់ដែលរួមមាន Rashford បន្ទាប់មកខ្សែប្រយុទ្ធ Robert Lewandowski របស់ Bayern Munich ដែលបានផ្លាស់ទៅចូលរួមជាមួយក្រុម Barcelona នៅ La Liga របស់អេស្ប៉ាញ។

Ousmane Dembele ក៏ត្រូវបានគេជឿថាមាននៅក្នុងបញ្ជីផងដែរ ខណៈដែលគាត់គឺជាកីឡាករមិនមានតម្លៃខ្លួននៅពេលនោះ ប៉ុន្តែក្រោយមកគាត់បានចុះកិច្ចសន្យាបន្តជាមួយក្លឹប Camp Nou។

ខ្សែប្រយុទ្ធអ៊ីតាលី Gianluca Scamacca គឺជាកីឡាករទីបួននៅក្នុងបញ្ជីដែលបន្ទាប់មកកីឡាករ Sassuolo ត្រូវបានក្រុម West Ham នៃក្របខ័ណ្ឌ Premier League ចុះហត្ថលេខាយកនៅពេលក្រោយនៅក្នុងទីផ្សារដោះដូរកីឡាករ។

ទោះបីជាមានការស្នើរសុំពី Mbappe ក៏ដោយ ក៏គ្មានកីឡាករណាម្នាក់ក្នុងចំណោមកីឡាករទាំងបួនរូបនោះបានផ្ទេរទៅទីក្រុងប៉ារីសឡើយ។

PSG បានបញ្ចប់ទីផ្សារដោះដូរដោយបាននាំយកកីឡាករថ្មីចំនួន ៦​ នាក់គឺ Fabian Ruiz, Renato Sanches, Carlos Soler, Vitinha, Nordi Mukiele និង Hugo Ekitike៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT