Barcelona នៅតែជំពា.ក់លុយក្លឹបចំនួនបួន ពីការចុះហត្ថលេខាកីឡាកររយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ

ក្លឹបយក្សកាតាឡាននៅតែមានបញ្ហាហិរញ្ញវត្ថុ បើទោះបីជាការចំណាយដ៏ច្រើនរបស់ពួកគេកាលពីរដូវក្តៅមុន ដែលសរុបចំនួន ១៣៧ លានផោនក៏ដោយ។

យោងតាម ​​Laia Tudel ក្លឹប Barcelona នៅតែត្រូវដោះស្រាយបំណុលដែលជំពាក់ពីការចុះហត្ថលេខាលើកីឡាករនាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។

Philippe Coutinho ត្រូវបាន Barcelona ចុះហត្ថលេខាក្នុងឆ្នាំ ២០១៧ ហើយក្លឹបនៅតែជំពាក់ Liverpool ១៤ លានអឺរ៉ូ បើទោះបីជាកីឡាករប្រេស៊ីលរូបនេះកំពុងលេងឱ្យ Aston Villa ក៏ដោយ។

Barcelona បានចុះហត្ថលេខាលើកីឡាករ Ajax ពីរនាក់ គឺ Frenkie de Jong និង Sergino Dest។

Barcelona ជំពាក់ de Jong ៣២ លានអឺរ៉ូ និង ១០ លានអឺរ៉ូសម្រាប់ Dest។ De Jong ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Manchester United នៅរដូវក្តៅ ខណៈដែល Dest បានចូលរួមជាមួយ AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសក្នុងការទិញផ្តាច់។

Barcelona បានរួមបញ្ចូល Arthur ក្នុងកិច្ចព្រមព្រៀងមួយសម្រាប់ Pjanic ដើម្បីកាត់បន្ថយការចំណាយហិរញ្ញវត្ថុភ្លាមៗ។ ពីរឆ្នាំក្រោយមក ពួកគេនៅតែត្រូវសង ៣៦លានអឺរ៉ូ។

កីឡាករចុងក្រោយក្នុងបញ្ជីរបស់ Barcelona គឺ Ferran Torres ដែលបានផ្ទេរមកពី Manchester City កាលពីខែមករា។ គាត់​បាន​ធ្លាក់​ចុះ​ជា​លំដាប់​បន្ទាប់​ពី​ការ​មក​ដល់​របស់ Raphinha ដោយ​ចាប់​ផ្ដើម​ប្រកួត​លីគបាន​តែ​ពីរ​ប្រកួត​ប៉ុណ្ណោះក្នុង​រដូវ​កាល​នេះ។

វាជាផ្នែកមួយយ៉ាងសំខាន់ ដែលក្លឹបត្រូវបង់ថ្លៃឈ្នួលរបស់ Torres រហូតដល់ ៥២ លានអឺរ៉ូ។

ទោះបីជាយ៉ាងណាក៏ដោយ Barcelona មិនទាន់ទទួលបានប្រាក់ ១០ លានអឺរ៉ូពី Villa សម្រាប់ Coutinho និងតម្លៃខ្ចីពី Wolverhampton Wanderers សម្រាប់ Francisco Trincao៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT