Chelsea ​បាត់​កីឡាករ​សំខាន់​៤​នាក់ ​ប៉ះ Crystal Palace

​ក្រុម​តោ​ខៀវ Chelsea ​នឹង​ត្រូវ​អវត្ដមាន​កីឡាករ​សំខាន់​ៗ​ដល់​ទៅ​៤​នាក់​ឯ​ណោះ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Crystal Palace ​នៅ​ម៉ោង​៩​យប់​នេះ​។

 

 

​ការ​ប្រកួត​ទល់ Crystal Palace ​នឹង​ក្លាយ​ជា​ប្រកួត​ដំបូង​ក្នុង​លីគ​របស់​លោក Potter ​ហើយ ​ក្រោយ​ពី​ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​ថ្មី​ក្រុម​នេះ​។ ​យ៉ាងណាមិញ ប្រកួត​ដំបូង​លោក​មាន​បញ្ហា​កីឡាករ​របួស​ទៅ​ហើយ។ ជាក់​ស្ដែង​នៅ​រាត្រី​នេះ​មាន​កីឡាករ​ដល់​ទៅ​៤​នាក់​នឹង​អវត្ដមាន​គឺ​អ្នក​ចាំទី Edouard Mendy ខ្សែ​បម្រើ N’Golo Kante ​ខ្សែ​ការពារ Marc Cucurella ​និង​ខ្សែ​បម្រើ Chukwuemeka ​។ អ្នក​ចាំទី Edouard Mendy ខ្សែ​បម្រើ N’Golo Kante ​ដែល​រង​របួស​នោះ​បាន​ចូល​ហាត់​វិញ​តិច​ៗ​ហើយ តែ​មិន​ទាន់​អាច​ពេញ​កម្លាំង​លេង​បាន​នៅ​ឡើយ​ទេ។ ស្រប​ពេល​ខ្សែ​ការពារ Marc Cucurella ​និង​ខ្សែ​បម្រើ Chukwuemeka ​ឈឺ។

 

​ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang ​វិញ​នោះ ​នឹង​អាច​ចូល​លេង​ប្រកួត​ដំបូង​ក្នុង​លីគ​ឱ្យ​ក្រុម Chelsea ​បាន​ហើយ ក្រោយ​ពី​រូបគេ​ត្រូវ​បាន​ផ្ទេរ​ពី​ក្រុម Barcelona ​មក​លេង​នៅ Premier League ​វិញ។ ​ក្រុម Chelsea ​នា​រដូវ​កាល​នេះ ​ឈរ​នៅ​លេខ​៧​ក្នុង​តារាង ​ដោយ​ទើប​មាន​១០​ពិន្ទុ​ឆ្លង​កាត់​៦​ប្រកួត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT