Arteta ​ចង់​ឱ្យ Arsenal ​សង​សឹក Spurs ​វិញ ក្រោយ​រដូវ​កាល​មុន​ធ្វើ​ឱ្យ​ខ្លួន​ខកខាន Top4 ​

​លោក Mikel Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​និយាយ​ថា​លោក​ចង់​ឱ្យ​កូន​ក្រុម​ទាំង​អស់​យក​ការ​ឈឺ​ចាប់​នៅ​រដូវ​កាល​មុន ដើម្បី​ជា​កម្លាំង​ចិត្ត​លេង​ជាមួយ​ក្រុម Spurs ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​។

​ក្រុម Arsenal ​រដូវ​កាល​មុន​មាន​ឱកាស​បាន​ឡើង​ទៅ​លេង​នៅ​ពាន​រង្វាន់ UEFA Champions League ​ទៅ​ហើយ ប៉ុន្តែ​សោកស្ដាយ​ពួកគេ​បែរ​ជា​លេង​ចាញ់​ក្រុម Spurs ​ក្នុង​លទ្ធផល​ដល់​ទៅ ​៣-០។ ​ការ​បរាជ័យ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​បាត់​ឱកាស​ជាប់ Top4 ​របស់​ក្រុម​កាំភ្លើង​ធំ ​ហើយ​ក្រុម Spurs ​ក៏​ចាប់​យក​ឱកាស​ដើម្បី​បាន​លេង​នៅ UCL ​វិញ​ទៅ។

​យ៉ាង​ណាមិញ ​នៅ​រដូវ​កាល​នេះ​លោក Arteta ​ចង់​ឃើញ​កូន​ក្រុម​យក​អ្វី​ដែល​បាន​រៀន​សូត្រ​នៅ​រដូវ​កាល​មុន​មក​ធ្វើ​ជា​កម្លាំង​ចិត្ត​សម្រាប់​ត្រៀម​ប្រកួត​ជាមួយ​ក្រុម Spurs ​ទៀត​នា​រដូវ​កាល​នេះ ​ហើយ​ក៏​មិន​ត្រូវ​ឱ្យ​មាន​កំហុស​ដូច​រដូវ​កាល​មុន​ផង​ដែរ​។ ​Arsenal ​ជា​ក្រុម​ចាប់​ផ្ដើម​បាន​ល្អ​ផង​ដែរ​នា​រដូវ​កាល​នេះ ដូច្នេះ​រំពឹង​ថា​ពួកគេ​អាច​ធ្វើ​បាន​ល្អ​ទៀត​និង​សងសឹក​ក្នុង​ការ​ប្រកួត​នៅ​ល្ងាច​នេះ​បាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT