Bayern ​រក​ផ្លូវ​ឈ្នះ​ឃើញ​វិញ​ហើយ ​ក្រោយ​លត់ ​Leverkusen ​៤-០

​ក្រុម Bayern Munich ​បាន​រក​ឃើញ​ជ័យជម្នះ​មក​វិញ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Leverkusen ​ក្នុង​លទ្ធផល ​៤-០ ​ក្នុង​ក្របខណ្ឌ Bundesliga ​។​

​ប្រកួត​កន្លង​មក​នេះ​៤​ប្រកួត​ជាប់​គ្នា​ហើយ​ដែល​ក្រុម​ខ្លាំង​អាល្លឺម៉ង់​លេង​មិន​ស្គាល់​ពាក្យ​ថា​ឈ្នះ។ ​តែ​យ៉ាង​ណា​នៅ​យប់មិញ ​ពួកគេ​អាច​ត្រលប់​មក​យក​៣​ពិន្ទុ​វិញ​បាន​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម Leverkusen ​យ៉ាង​ចាស់​ដៃ​ដល់​ទៅ​ ៤-០ ​ឯ​ណោះ។ ​ដោយ​៤​គ្រាប់​សម្រេច​បាន​នោះ​ចេញ​ពី​ Sadio Mane, Leroy Sane, Jamal Musiala ​និង​ Thomas Muller ។

ការ​បន្ថែម​៣​ពិន្ទុ​នៅ​សប្ដាហ៍​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម Bayern Munich ​ឡើង​ទៅ​ឈរ​នៅ​លេខ​២​ក្នុង​តារាង​សិន ​ដោយ​ចាញ់​ក្រុម​លេខ​១ Berlin ​ចំនួន​២​ពិន្ទុ។ ក្រុម​លេខ​១​នេះ នឹង​ត្រូវ​លេង​ជាមួយ​ក្រុម Frankfurt ​នៅ​រាត្រី​នេះ​ផង​ដែរ។ ​សម្រាប់​ក្រុម Leverkusen ​វិញ ​ធ្វើ​មិន​បាន​ល្អ​សោះ​នៅ​រដូវ​កាល​នេះ ដោយ​ធ្លាក់​ដល់​លេខ​១៦​ទៅ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT