PSG ផ្តល់កិច្ចសន្យាថ្មីដល់ Messi ចំពេលមានពាក្យចចាមអារ៉ាមថា Barcelona ចង់នាំយកត្រលប់ទៅវិញ

ថ្មីៗនេះ អនុប្រធានក្លឹប Barcelona លោក Eduard Romeu បានអះអាងថា ការវិលត្រឡប់របស់តារាឆ្នើមរបស់ក្លឹប Paris Saint-Germain (PSG) Lionel Messi អាចជារឿងដែលអាចទៅរួច។

គាត់បានប្រាប់វិទ្យុ Catalunya ថា៖

“វាអាចទៅរួចផ្នែកហិរញ្ញវត្ថុ ពីព្រោះប្រសិនបើគាត់ត្រឡប់មកវិញ វាគឺជាការត្រឡប់មកវិញដោយគ្មានតម្លៃខ្លួន ប៉ុន្តែវាជាការសម្រេចចិត្តដែលត្រូវធ្វើដោយគ្រូបង្វឹក និងកីឡាករ។ វាមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំនោះទេ ប៉ុន្តែវាអាចទៅរួច”។

ការអត្ថាធិប្បាយរបស់គាត់បានកើតឡើងបន្ទាប់ពីប្រធាន Joan Laporta បាននិយាយថាវាជាទំនួលខុសត្រូវរបស់គាត់ក្នុងការធានាថា Messi មានការបញ្ចប់ដ៏ល្អមួយនៅ Camp Nou ជាងអ្វីដែលគាត់បានធ្វើចំពោះ Messi កាលពីឆ្នាំមុន។

តារាឆ្នើមអាហ្សង់ទីនរូបនេះនឹងផុតកុងត្រានៅឆ្នាំក្រោយ ហើយអាចចូលរួមជាមួយ Barca វិញបានដោយគ្មានតម្លៃខ្លួន។ ទោះជាយ៉ាងណាក៏ដោយ PSG ហាក់ដូចជាមានផែនការសម្រាប់រូបគេ។

យោងតាមអ្នកកាសែតអេស្ប៉ាញ Manu Carreno ថាក្លឹបបារាំងបានផ្តល់កុងត្រាថ្មីអោយ Messi បន្តរយៈពេលមួយឆ្នាំទៀតជាមួយនឹងជម្រើសអាចបន្តដល់រដូវក្តៅឆ្នាំ ២០២៥។ ជម្រើសឆ្នាំទីពីរ Messi នឹងទទួលបានប្រាក់ឈ្នួល ៣០ លានអឺរ៉ូក្នុងមួយឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ Messi ហាក់មិនទាន់ចាប់អារម្មណ៍លើការបន្តកុងត្រា​ ឬត្រឡប់ទៅ Barcelona វិញនៅឡើយទេ ខណៈដែលរូបគេផ្តោតការយកចិត្តទុកដាក់ទៅលើ FIFA World Cup ក្នុងខែវិច្ឆិកា ដែលអាចជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គេក្នុងព្រឹត្តិការណ៍ផងដែរ៕

ប្រភព៖​ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT