Jorginho ប្រាប់ឈ្មោះប្រទេសដែលគាត់គាំទ្រនៅ World Cup ២០២២

Jorginho តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea បានបង្ហាញពីប្រទេសដែលគាត់នឹងគាំទ្រនៅ World Cup ឆ្នាំ ២០២២ បន្ទាប់ពីអ៊ីតាលីបរាជ័យក្នុងការកក់កៅអីរបស់ពួកគេនៅប្រទេសកាតា។

ប្រទេសអ៊ីតាលីបានខកខានការប្រកួត World Cup ម្តងទៀតបន្ទាប់ពីត្រូវបានទម្លាក់ដោយក្រុម North Macedonia ដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងវគ្គ Play-off។

ម្ចាស់ជើងឯកពានរង្វាន់ Euro ២០២០ នឹងមិនបានទៅលេងនៅកាតាក្នុងរដូវរងានេះទេ ខណៈដែល Jorginho បានប្រាប់ឈ្មោះប្រទេសដែលគាត់នឹងគាំទ្រនៅ World Cup នេះ។

គាត់នឹងធ្វើជាអ្នកគាំទ្រប្រទេសប្រេស៊ីល ដែលប្រេស៊ីលអាចនឹងឈ្នះជើងឯក World Cup ជាលើកទីប្រាំមួយរបស់ពួកគេនៅប្រទេសកាតា។

Jorginho បាននិយាយថា “ខ្ញុំប្រាថ្នាថាខ្ញុំអាចនៅទីនោះ ប៉ុន្តែជាអកុសល យើងនឹងមិនទៅទីនោះទេ។

លោក​បាន​បន្ថែម​ថា​៖ “ដូច្នេះ ប្រាកដ​ណាស់​ខ្ញុំគាំទ្រប្រេស៊ីល។ ខ្ញុំនឹងលើកទឹកចិត្តពួកគេ ហើយចាំមើលថានឹងមានអ្វីកើតឡើង”៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT