Premier League All-Star អាចនឹងប្រកួតទល់នឹង La Liga, Serie A និង Bundesliga All-Star ក្នុងផែនការថ្មី

Premier League All-Star អាចនឹងប្រកួតទល់នឹង La Liga, Serie A និង Bundesliga All-Star ក្នុងផែនការថ្មីដែលជាគំនិតផ្តួចផ្តើមឡើងថ្មីៗនេះដោយម្ចាស់ក្លឹបថ្មី Chelsea លោក Todd Boehly។

គាត់ក៏បានស្នើឲ្យមានការប្រកួត Premier League North ទល់នឹង South All-Star ផងដែរ ដែលទទួលបានការគាំទ្រ ស្របពេលដែលមានការរិះគន់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ផែនការរបស់គាត់ត្រូវបានពិភាក្សាដោយនាយកប្រតិបត្តិក្លឹបនាពេលថ្មីៗនេះ ជាមួយនឹងសំណើរសម្រាប់ការប្រកួតរវាងក្រុម Premier League XI និងក្រុម All-Star ពី La Liga, Serie A និង Bundesliga ដែលបង្ហាញថាមានប្រជាប្រិយភាពបំផុត។

អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍នៃការប្រកួត បន្ថែមពីលើប្រាក់ចំណូលភ្លាមៗដែលទទួលបានដោយការរៀបចំ និងសិទ្ធិផ្សាយការប្រកួតផ្សេងៗ។

វាត្រូវបានគេណែនាំថាការប្រកួតនេះអាចត្រូវបានរៀបចំនៅអឺរ៉ុប ឬកន្លែងផ្សេងទៀតជុំវិញពិភពលោក ក្នុងអំឡុងរដូវក្តៅ ឬអំឡុងពេលសម្រាករដូវរងា។

ការកើនឡើងនៃម្ចាស់ភាគហ៊ុនអាមេរិកនៅក្នុងក្របខ័ណ្ឌ Premier League ត្រូវបានគេមើលឃើញថាជាកម្លាំងជំរុញនៅពីក្រោយការពិភាក្សារបៀបលេងបន្ថែមនាពេលថ្មីៗនេះ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT