សៀង ចន្ធា​ បង្ហោះ​តម្រុយ​ចាកចេញ​ពី​បឹង​កេត​ហើយ?

ខ្សែ​ប្រយុទ្ធ សៀង ចន្ធា ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​លើ Story ​របស់​ខ្លួន ដែល​ហាក់​ដូចជា​បង្ហាញ​ទៅ​ប្រាប់​អ្នក​គាំទ្រ​ថា​រូបគេ​កំពុង​ស្វែង​រក​ក្លឹប​ថ្មី​លេង​ហើយ។

​ក្នុង Story ​នោះ​សរសេរ​ថា​៖ “កន្លែង​នេះ​ងងឹត​ណាស់ ​ទៅ​រក​កន្លែង​ភ្លឺ​សិន”។ តើ​ន័យ​មួយ​ឃ្លា​នេះ អាច​ល្មម​គ្រប់គ្រាន់​ទេ​សម្រាប់​កីឡាករ​វ័យ​ក្មេង​របស់​កម្ពុជា​ទៅ​រក​ក្លឹប​ថ្មី​លេង? ​កន្លង​មក ​ក៏​មាន​ដំណឹង​ថា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ម្នាក់​នេះ ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ទាក់ទង​មក​ដែរ។ ​តែ​ដោយសារ​បឹង​កេត នៅ​អាច​ឃាត់​គេ​បាន ទើប​បន្ដ​លេង​នា​រដូវ​កាល​នេះ។ ​យ៉ាងណាមិញ ​នា​រដូវ​កាល​ក្រោយ ទំនង​ជា​បឹងកេត ​មិន​អាច​បន្ដ​ឃាត់​បាន​ទៀត​ទេ ទើប​សាមី​ខ្លួន​បង្ហោះ​សារ​ដូច​បញ្ជាក់់​ខាង​លើ​ប្រាប់​ទៅ​អ្នក​គាំទ្រ។

​រំលឹក​ដែរ​ថា ​សៀង ចន្ធា ​ខ្សែ​ប្រយុទ្ធ​លំដាប់​កំពូល​របស់​កម្ពុជា ​ក្លឹប​ជា​ច្រើន​មិន​ថា​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​ទេ សុទ្ធ​តែ​ធ្លាប់​ទាក់ទង​មក​គេ​ទាំង​អស់។ ចាំ​មើល​ចប់​រដូវ​កាល​នេះ​សិន ​ថា​តើ ចន្ធា ​នឹង​សម្រេច​ទៅ​លេង​នៅ​ក្លឹប​ណា​បន្ដ ឬ​បន្ដ​ស្នាក់​នៅ​ជាមួយ​បឹង​កេត​ទៀត?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT