ឥណ្ឌូណេស៊ី ​ដាក់​គោលដៅ​លេង​មិត្តភាព​ជាមួយ​ក្រុម​នៅ FIFA Ranking 60

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ​បាន​ដាក់​គោលដៅ​លេង​ជាមួយ​ក្រុម​ខ្លាំង​ៗ ជា​ពិសេស​នៅ FIFA Ranking ​លំដាប់​៦០ ដើម្បី​ពង្រឹង​សមត្ថភាព​ពួកគេ​ឱ្យ​កាន់​តែ​ខ្ពស់​ថែម។

​ឥណ្ឌូណេស៊ី ទើប​តែ​លេង​មិត្តភាព​ជាមួយ​ក្រុម​គូរ៉ាកាវ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ដោយ​លេង​២​ប្រកួត ​ក្រុម​ឥណ្ឌូណេស៊ី​ឈ្នះ​ទាំង​ពីរ​ប្រកួត​ក្នុង​លទ្ធផល ៣-២ ​និង ២-១ ស្រប​ពេល​ក្រុម​គូរ៉ាកាវ​នេះ​ស្ថិត​នៅ FIFA Ranking ​លេខ​៨៤។ ដោយសារ​តែ​មើល​ឃើញ​សមត្ថភាព​ក្រុម​ឡើង​ខ្លាំង​បែប​នេះ​ហើយ ទើប​ខាង​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី ​បាន​ដាក់​គោលដៅ​ថា​នឹង​ហៅ​ក្រុម​នៅ Ranking ​ខ្ពស់​ៗ​បន្ថែម​ទៀត​មក​លេង​មិត្តភាព ​ដោយ​អាច Ranking លំដាប់​៦០​អី។

​រំលឹក​ថា​ក្រុម​ឥណ្ឌណេស៊ី ​ស្ថិត​នៅ FIFA Ranking ​លេខ​១៥៥ ​ហើយ​ការ​ឈ្នះ​ក្រុម​គូរ៉ាកៅ​នឹងធ្វើ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ​បន្ដ​ទទួល​បាន​ពិន្ទុ​បន្ថែម​ទៀត​ហើយ។ ​គូរ៉ាកៅ ​មិន​មែន​ជា​ក្រុម​ខ្សោយ​នោះ​ទេ ​ជាក់​ស្ដែង​ពួកគេ​លេង​នៅ​ពាន King’s Cup ​នៅ​ប្រទេស​ថៃ​កន្លង​ទៅ ​ឈ្នះ​ជើង​ឯក​ផង ​ក្រោយ​ពី​លេង​ស្មើ​វៀតណាម ​និង​ឈ្នះ​ថៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT