Conte ​ច្រាន​ចោល​រឿង​ទៅ​ដឹក​នាំ​ក្រុម Juventus ​

​លោកAntonio Conte ​បាន​ច្រាន​ចោល​រឿង​ដែល​ចុះ​ផ្សាយ​ថា​ខ្លួន​នឹង​ទៅ​ដឹក​នាំ​ក្រុម Juventus ​នា​រដូវ​កាល​ក្រោយ​ហើយ ​និង​ចោទ​ថា​វា​ជា​ការ​មិន​ឱ្យ​តម្លៃ​គ្នា​សោះ ​នៅ​ពេល​ចុះ​ផ្សាយ​បែប​នេះ​។

​ក្រុម Juventus ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Massimiliano Allegri ​ឃើញ​ថា​ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ ​ដោយ​បរាជ័យ​នៅ​លីគ​ផង ​ហើយ​នៅ​ពាន​រង្វាន់ UEFA Champions League ​២​ប្រកួត​ក្នុង​ពូល ចាញ់​ទាំង​២​ប្រកួត​បន្ថែម​ទៀត។ កត្ដា​នេះ​ហើយ ទើប​បាន​ជា​អ្នក​គាំទ្រ​ចង់​ឱ្យ​ក្លឹប​ដក​អ្នក​ចាត់ការ​នេះ​ចេញ​ពី​តំណែង​ហើយ ​យក​លោក Conte ​មក​ដឹក​នាំ​វិញ។ ​ប្រភព​នៅ​អ៊ីតាលី​ជា​ច្រើន​ក៏​ចុះ​ផ្សាយ​ព្រោងព្រាត​ថា​នៅ​រដូវ​កាល​ក្រោយ ​Conte ​អាច​ត្រលប់​មក​ដឹក​នាំ​ក្រុម​នៅ​អ៊ីតាលី​នេះ​វិញ​ផង​ដែរ។

​ដោយសារ​តែ​បែប​នេះ​ហើយ ទើប​អ្នក​ចាត់ការ​ក្រុម Spurs ​ចេញ​មុខ​និង​ច្រាន​ចោល​ពាក្យ​សម្ដី​ទាំង​នោះ​តែ​ម្ដង។ ​លោក ​និយាយ​ថា​ការ​ចុះ​ផ្សាយ​រឿង​មិន​ពិត​បែប​នេះ ​វា​នឹង​ប៉ះ​ពាល់​ដល់​កិត្ដិយស​ក្លឹប​និង​លោក​ផ្ទាល់​ផង​ដែរ ​ហើយ​វា​ក៏​បាន​បង្ហាញ​ពី​ការ​មិន​គោរព​លោក Allegri ​ដែល​កំពុង​កាន់​តំណែង​ផង​ដែរ។ ​បច្ចុប្បន្ន​នេះ ​លោក ​ពេញ​ចិត្ត​ក្នុង​ការ​បន្ដ​ដឹក​នាំ​ក្រុម Spurs ​មិន​បាន​គិត​ពី​រឿង​ចាកចេញ​អ្វី​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT