FIFA បើកការស៊ើបអង្កេតលើករណីការរើសអើងពូជសាសន៍នៃការគប់ចេកទៅលើ Richarlison

ឧបទ្ទវហេតុនៃការគប់ចេកទៅលើ Richarlison បានកើតឡើងនៅពេលដែលខ្សែប្រយុទ្ធ Tottenham រូបនេះរត់ទៅកាន់ទង់នៅជ្រុងទីលានដើម្បីអបអរការស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់ក្រុមខ្លួនក្នុងជ័យជម្នះ ៥-១ របស់ពួកគេនៅឯកីឡដ្ឋាន Parc des Princes។

FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “ជាដំបូង និងសំខាន់បំផុត FIFA បដិសេធយ៉ាងដាច់អហង្ការនូវរាល់ទម្រង់នៃការរើសអើងជាតិសាសន៍ និងអំពើហឹង្សា ហើយមានជំហរច្បាស់លាស់មិនអត់ឱន ចំពោះអាកប្បកិរិយាបែបនេះនៅក្នុងកីឡាបាល់ទាត់នោះទេ”។

“FIFA នឹងស៊ើបអង្កេតឧប្បត្តិហេតុដែលបានកើតឡើងក្នុងការប្រកួតនៅទីក្រុងប៉ារីសនេះ”។

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈ Twitter ថ្កោលទោសការរំលោភបំពានទៅលើ Richarlison និងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរផងដែរ៕

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT