សាលី អ៊ូមើត ​នឹង​នឹង​ចូល​រួម​ប្រកួត​ម៉ូតូ​ទឹក​ពិភព​លោក​នៅ​អាមេរិក ​សប្ដាហ៍​ក្រោយ​

​កំពូល​កីឡាករ​ម៉ូតូ​ទឹក​កម្បុជា សាលី អ៊ូមើត ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​សុំ​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ខ្លួន ​ចូល​ប្រកួត​កម្មវិធី​ប្រណាំង​ម៉ូតូ​ទឹក​ពិភព​លោក​ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាមេរិក​នៅ​សប្ដាហ៍​ក្រោយ​នេះ​។

​ការប្រកួត​ជុំទី​២ នៃព្រឹត្តិការណ៍​ម៉ូតូទឹកពិភពលោក (Jet Ski World Series) ប្រចាំឆ្នាំ​២០២២ នៅសហរដ្ឋអាមេរិក នៅសល់​ពេលត្រឹម​១អាទិត្យ​ទៀតប៉ុណ្ណោះ។ ​សាលី អ៊ូមើត ​នឹង​មាន​វត្ដមាន​ប្រកួត​ក្នុង​កម្មវិធី​មួយ​នេះ ​ដោយ​តំណាង​ឱ្យ​កម្ពុជា។ ខណៈ​ដែល​មុន​ការ​ប្រកួត​ចូល​មក​ដល់ ​ម្ចាស់​មេសាយ​មាស​ជើង​ឯក​ម៉ូតូ​ទឹក​រូប​នេះ ​បាន​អះអាង​ថា​សុំ​កម្លាំង​ចិត្ត​ពី​អ្នក​គាំទ្រ​ផង​ ព្រោះ​នេះ​ជា​ការ​ប្រកួត​លំដាប់​ពិភព​លោក​។

​អ៊ូមើត ​បាន​និយាយ​ថា​៖ “រាត្រី​សួស្ដី​ពុក​ម៉ែ​បងប្អូន​កម្ពុជា ​នៅ​សល់​ពេល​តែ​មួយ​អាទិត្យ​ទៀត​ប៉ុណ្ណោះ​ ព្រឹត្តិការណ៍​ប្រកួត​ម៉ូតូ​ទឹក​ពានរង្វាន់​វើលខាប់​ពិភពលោក​នៅ​ប្រទេស​សហរដ្ឋអាមេរិក ​នឹង​ចាប់​ផ្ដើម​ហើយ ​សូម​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា​ផង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT