UFC ​សម្រេច​ផ្អាក​ការ​ប្រកួត​របស់ Conor ​និង Khabib ​សិន ​ហើយ​លុយ​ក៏​ឱ្យ​ពាក់​កណ្ដាល​សិន​ដែរ

កម្មវិធី​ប្រដាល់​ក្នុង​ទ្រុង UFC ​បាន​សម្រេច​ផ្អាក​សកម្មភាព​ហ្វឹកហាត់​ ​ប្រកួត​របស់ Conor McGregor ​និង​ Khabib Nurmagomedov ​មួយ​រយៈ​សិន រហូត​ដល់​ការ​សើប​អង្កេត​ត្រូវ​បាន​រក​ឃើញ​ច្បាស់។

ការ​ប្រកួត​រវាង Conor McGregor និង Khabib Nurmagomedov ​នៅ UFC 229 ​បាន​បញ្ចប់​ទៅ​ដោយ Khabib ​ឈ្នះ​ទឹក​៤ ប៉ុន្តែ​ក្រោយ​ចប់​ការ​ប្រកួត ​ក៏​មាន​រឿង​វាយ​គ្នា​ផ្អើល​សង្វៀន​ផង​​ដែរ។ ​Khabib ​បាន​ហក់​ពី​សង្វៀន​ទៅ​វាយ​មិត្តភក្ដិ​របស់ Conor ​ស្រប​ពេល​ដែល Conor ​នេះ​បាន​ទៅ​វាយ​ជាមួយ​ក្រុម​របស់ Khabib ​នៅ​លើ​សង្វៀន​ទៀត។

កត្តា​នេះ​ហើយ​បាន​ធ្វើ​ឱ្យ UFC ​ពិន័យ​ពួកគេ​មិន​ឱ្យ​មាន​ការ​ប្រកួត​ត​ទៅ​ទៀត​ទេ ​ដោយ​ផ្អាក​បណ្ដោះអាសន្ន​សិន ក្រោយ​ពី​ធ្វើ​ការ​សម្រេច​ម្សិលមិញ។ មួយ​វិញ​ទៀត សម្រាប់​ប្រាក់​រង្វាន់​២​លាន​ដុល្លារ​របស់ Khabib ​ដែល​វាយ​ឈ្នះ​នោះ ​ខាង UFC ​នឹង​ផ្ដល់​ត្រឹម​ពាក់​កណ្ដាល​សិន​ប៉ុណ្ណោះ ​ហើយ​ត្រូវ​រង់ចាំ​រហូត​ដល់​ធ្វើ​ការ​សម្រេច​ម្ដង​ទៀត។ UFC ​នឹង​ហៅ​កីឡាករ​ទាំង​ពីរ ​មក​សួរ​នាំ​យ៉ាង​លម្អិត​ចំពោះ​រឿង​ខាងលើ​ដែល​បាន​កើត​ឡើង៕ប្រភពDailyMail

  • UFC ​សម្រេច​ផ្អាក​ការ​ប្រកួត​របស់ Conor ​និង Khabib ​សិន ​ហើយ​លុយ​ក៏​ឱ្យ​ពាក់​កណ្ដាល​សិន​ដែរ