អតីតខ្សែការពារ Jaap Stam របស់ Man United ប្រាប់ពីវិធីការពារ Erling Haaland មិនឲ្យរកគ្រាប់បាល់

កីឡាករវ័យ ២២ ឆ្នាំរូបនេះបានចូលរួមជាមួយ Man City ពី Borussia Dortmund នៅរដូវក្តៅ ហើយបានស៊ុតបញ្ចូលទីបាន ១១ គ្រាប់ក្នុងការប្រកួត Premier League ចំនួន ៧ ដង ដែលរកបាន Hat-trick ចំនួន ២ ដង។

គាត់រកបានបីគ្រាប់ក្នុងការប្រកួត Champions League ២ លើកផងដែរ ដោយ Man City មិនចាញ់គ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។

Haaland នឹងត្រូវប្រឈមមុខនឹងការប្រកួតដ៏លំបាកបំផុតមួយរបស់ខ្លួននៅ Premier League នៅចុងសប្តាហ៍នេះ ដោយ M an City ត្រូវទទួលស្វាគមន៍គូប្រជែងដ៏ជូរចត់ Man United នៅកីឡដ្ឋាន Etihad ។

កីឡាករសញ្ជាតិន័រវេសរួបនេះនឹងត្រូវប្រឈមមុខជាមួយ Raphael Varane និង Lisandro Martinez ជាមួយនឹងក្រុម Man Utd ដែលឈ្នះ ៤ ប្រកួតក្នុងក្របខ័ណ្ឌ Premier League។

Stam ដែលធ្លាប់បានឈ្នះពានរង្វាន់លីគចំនួន ៣ ដង ក្នុងអំឡុងពេល ៣ ឆ្នាំនៅ Old Trafford និងជាខ្សែការពារដ៏ល្អបំផុតម្នាក់នៃជំនាន់របស់គាត់ បានពន្យល់ពីរបៀបលេងការពារទល់នឹង Haaland ។

កីឡាករសញ្ជាតិហូឡង់រូបនេះបានពន្យល់ថា “អ្នកត្រូវតែលេងឲ្យកាច។ ពេលគូប្រកួតមានបាល់ អ្នកត្រូវតែចូលលេងឲ្យដល់ពាក់កណ្ដាលតារាង។ អ្នកត្រូវប្រាកដថា មាននរណាម្នាក់ត្រូវនៅឲ្យជិត Haaland និងព្យាយាមកុំឲ្យគេមានបាល់លេង ជាពិសេសពេលដែលអ្នកបាត់បាល់ ត្រូវព្យាយាមមិនឲ្យគេបានបាល់ឲ្យសោះ” ។

“អ្នកត្រូវតែគ្រប់គ្រងលើគេផងដែរ មិនអញ្ចឹងទេនោះ បើអ្នកហ៊ានប្រថុយលេងជាមួយគេមួយស្មើ ដោយបន្សល់ចន្លោះនៅខាងក្រោយអ្នក ៩ ភាគ ១០ នោះអ្នកនឹងជួបផលវិបាក។ ដូច្នេះអ្នកត្រូវតែលេងកាចជាមួយគេ” ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT