វិសាខា ​បញ្ជូន​នាយិកា​ក្លឹប​ទៅ​សិក្សា​វគ្គ គ្រប់គ្រង់​បាល់​ទាត់​១​ឆ្នាំ​នៅ​ប្រទេស​ស្វីស​

​នៅ​ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ​នេះ កញ្ញា អ៊ូ បញ្ញាសុកិត្យា ​នាយិកាគ្រប់គ្រងក្លិប​វិសាខា​បាន​ចាក​ចេញ​ពី​មាតុភូមិ ​ដើម្បីចូលរួមសិក្សាវគ្គ ​«គ្រប់គ្រងបាល់ទាត់ – Football Management នៃ UEFA Academy»​ រយៈពេល ១ឆ្នាំ ​នៅប្រទេសស្វីស ​ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA)។



ក្នុងនាមស្ដ្រីខ្មែរដំបូង ដែលទទួលបានឱកាសចូលរួមសិក្សាផ្នែកគ្រប់គ្រងបាល់ទាត់នៅ UEFA នេះ កញ្ញា ​អ៊ូ បញ្ញាសុកិត្យា​ បានសម្ដែងការ​សប្បាយ​រីករាយ​ និងថ្លែងអំណរគុណជាខ្លាំង ​ចំពោះ​លោកជំ​ទាវ​ប្រធានក្លិប​ កែ សួនសុភី ដែលបានផ្ដល់ឱកាសនេះដល់កញ្ញា​ ដើម្បីសិក្សារៀនសូត្រ ដក​ស្រង់​បទ​ពិសោធន៍ ​និងចំណេះដឹងថ្មីៗ​ សម្រាប់អភិវឌ្ឍន៍ខ្លួន ពិសេសដើម្បីបន្ដរួមចំណែកដឹកនាំ និង​អភិវឌ្ឍន៍​ក្លិប​ឲ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត។

រំលឹក​ថា​វិសាខា ​កំពុង​កសាង​ក្លឹប​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​ក្លឹប​អាជីព​និង​ទទួល​ស្គាល់​ពី​សំណាក់​សហព័ន្ធ​ទាល់ទាត់​អាស៊ី ​និង FIFA ​ផ្ទាល់។ ជាក់​ស្ដែង ​ពួកគេ​មាន​កីឡដ្ឋាន​តាម​ស្ដង់ដារ​អន្ដរជាតិ​មួយ ​ហើយ​រចនាសម្ព័ន្ធ​វិញ​ក៏​បាន​ត្រឹម​ត្រូវ​អស់​ហើយ​ដែរ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT