ដាណឺម៉ាក់ ​នឹង​ប្រើ​ឯកសណ្ឋាន​បែប​នេះ​ទៅ​ប្រកួត World Cup ​ដើម្បី​ប្រឆាំង​ការ​បំពាន​សិទ្ធិ​មនុស្ស​

​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក់ ​នឹង​ប្រើប្រាស់​ឯកសណ្ឋាន​១​ពណ៌​និង​ដិត​បំផុត ​ខ្មៅ​ក្រហម ​ដើម្បី​ជា​ការ​បង្ហាញ​ពី​ភាព​ប្រឆាំង​សិទ្ធិ​មនុស្ស​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កាតា។

​អឺរ៉ុប ​កំពុង​តាមដាន​ខ្លាំង​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កាតា ជា​ពិសេស​ទៅ​លើ​ពលករ កម្មករ​ដែល​ធ្វើ​ការ​សាងសង់​កីឡដ្ឋាន​ដើម្បី​ត្រៀម​ប្រកួត World Cup 2022 ​ខាង​មុខ។ ​ប្រភព​ជា​ច្រើន​បាន​រក​ឃើញ​ថា​ពួកគេ​ធ្វើ​ការ​លើស​ម៉ោង ​និង​តម្លៃ​ពលកម្ម​មិន​សម​ស្រប​តាម​ច្បាប់​ការងារ​នោះ​ទេ។ ​ស្រប​ពេល​ជាមួយ​គ្នា​នោះ ​មាន​ដំណឹង​ថា​មាន​កម្មករ​ជា​ច្រើន​ពាន់​នាក់​បាន​ស្លាប់​ផង​ដែរ ដោយសារ​តែ​សម្រុក​ធ្វើ​ការ​ខ្លាំង​ពេក។

​ដោយ​ឡែក​មន្ត្រី​សិទ្ធិ​មនុស្ស​ពិភព​លោក​ក៏​កំពុង​តាមដាន​និង​បើក​ការ​សើប​អង្កេត​លើ​ករណី​នៅ​ប្រទេស​កាតា​នេះ​ដែរ។ ​ក្រៅ​ពី​ប្រទេស​ដាណឺម៉ាក់​នេះ​ទៅ ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក៏​នឹង​អាច​ធ្វើ​ឯកសណ្ឋាន​ស្រដៀង​ទៅ​នឹង​ប្រទេស​ដាណឺម៉ាក់​ផង​ដែរ ដើម្បី​ជា​ការ​បង្ហាញ​ពី​ឆន្ទះ​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​មនុស្ស៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT