Barcelona ​ថា​ខ្លួន​មាន​ប្រាក់​គ្រប់គ្រាន់​យក Messi ​មក​វិញ​បាន​នៅ​ឆ្នាំ​ក្រោយ​

​ក្រុម FC Barcelona ​បាន​និយាយ​ថា​ពួកគេ​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Lionel Messi ​ត្រលប់​មក​លេង​នៅ​ទឹក​ដី Camp Nou ​វិញ​បាន​ហើយ​នា​រដូវ​កាល​ក្រោយ។

Messi ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី Barcelona ​ទាំង​មិន​អស់​ចិត្ត ​ក្រោយ​ពី​ក្លឹប​មាន​បញ្ហា​សេដ្ឋកិច្ច​មិន​អាច​បន្ដ​ឱ្យ​គេ​លេង​នៅ​អេស្ប៉ាញ​ទៀត​បាន។ ​កីឡាករ​អាហ្សង់ទីន​ក៏​បាន​ផ្លាស់​ទៅ​លេង​នៅ PSG ​ជាមួយ​កុងត្រា​រយៈ​ពេល​២​ឆ្នាំ ​ហើយ​ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​គេ​ហើយ។ ​ក្រុម PSG ​នៅ​មិន​ទាន់​អាច​បន្ដ​កុងត្រា​ថ្មី​នៅ​ឡើយ​ទេ។ ដូច្នេះ​ហើយ​ទើប Barcelona ​មាន​គម្រោង​នាំ​យក Legend ​របស់​ខ្លួន​ត្រលប់​មក​វិញ​នា​រដូវ​កាល​ដោះដូរ​កីឡាករ​។

​បើ​តាម​សម្ដី​របស់​លោក Eduard Romeu ​អនុ​ប្រធាន​ក្លឹប Barcelona ​បាន​បញ្ជាក់​ថា​៖ “យើង​អាច​ទៅ​រួច​ក្នុង​ការ​នាំ​យក​គាត់​មក​វិញ ព្រោះ​នៅ​រដូវ​កាល​ក្រោយ​គាត់​អាច​មក​លេង​ឱ្យ​យើង​ដោយ Free ​បាន​។ ​ប៉ុន្តែ​វា​ជា​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក​និង​កីឡាករ។ វា​មិន​មែន​ពឹង​ផ្អែក​លើ​ខ្ញុំ​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​យើង​ពិត​ជា​អាច​ធ្វើ​វា​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT