Harry Maguire ​មិន​អាច​ជួយ Man Utd ​លេង​ទល់ City ​បាន​ទេ ដោយសារ​របួស

​ប្រធាន​ក្រុម Harry Maguire ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​មិន​អាច​ចូល​លេង​បាន​ទេ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Manchester City ​នៅ​ចុង​សប្ដាហ៍​នេះ​។

​Maguire ​បាន​ត្រលប់​ចូល​ទីលាន​នៅ Man Utd ​វិញ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ជាមួយ​បញ្ហា​របួស​សាច់​ដុំ​ភ្លៅ អំឡុង​ការ​ប្រកួត​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ ​ដោយសារ​តែ​បញ្ហា​នេះ​ហើយ ​វា​បាន​ធ្វើ​ឱ្យ​ខ្សែ​ការពារ​រូប​នេះ​នឹង​មិន​អាច​ចូល​លេង​ជួយ​ក្រុម​បិសាច​ក្រហម​បាន​នោះ​ទេ ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Manchester City ​នា​ចុង​សប្ដាហ៍​នេះ​។ ​តែ​បើ​គិត​ចាប់​ពី​ដើម​រដូវ​កាល​នេះ​មក Maguire ​ដែល​កាន់​តំណែង​ជា​ប្រធាន​ក្រុម​នោះ ​មិន​ទទួល​បាន​ឱកាស​លេង​ច្រើន​ឡើយ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik ten Hag ​។

​ខ្សែ​ការពារ Raphael Varane ​និង Lisandro Martinez ​បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ដំបូង​សម្រាប់​តំណែង​ការពារ​កណ្ដាល​បាត់​ទៅ​ហើយ ​ក្រោ​យពី​ពួកគេ​លេង​សហការ​គ្នា​បាន​យ៉ាង​ល្អ។ ​ដោយ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​នៅ​ចប់​រដូវ​កាល​នេះ​ទៅ Maguire ​ទំនង​ជា​អាច​ពិចារណា​ចាកចេញ​ពី Old Trafford ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT