តារាឆ្នើម Manchester United ពីររូបកំពុងប្រជែងគ្នាដណ្តើមអាវលេខ 7 នៅពេលដែល Cristiano Ronaldo ចាកចេញ

តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់បានត្រលប់មក Old Trafford វិញកាលពីឆ្នាំមុន ហើយបានយកលេខចាស់របស់គាត់កាលពីប្រកបអាជីពដំបូងនៅក្លឹបនេះ។

ប៉ុន្តែកីឡាករវ័យ ៣៧ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញពី Man United នៅចុងបញ្ចប់នៃរដូវកាលនេះ។

ការចាកចេញរបស់គាត់នឹងធ្វើឲ្យលេខ 7 នៅទំនេរ។ Manchester Evening News បានបង្ហាញថាកីឡាករពីរនាក់កំពុងប្រជែងគ្នាដើម្បីដណ្តើមយកលេខនេះ នៅមុនរដូវកាល ២០២៣/២៤។

Jadon Sancho និង Antony ត្រូវ​បាន​គេ​រំពឹងថា​ជា​កីឡាករ​ដ៏​មាន​សក្ដានុពល​ដែល​អាចពាក់​អាវ​លេខ 7 នេះ។

ខ្សែ​បម្រើ​ស្លាប​អង់គ្លេស​បច្ចុប្បន្ន​គឺ​ពាក់អាវលេខ ​25 ​នៅ Man United ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ពាក់​អាវ​លេខ​ 21។

របាយការណ៍ដដែលនេះបានអះអាងថាក្លឹបចង់ឱ្យម្ចាស់អាវលេខ 7 បន្ទាប់របស់ពួកគេស្ថិតក្នុងទម្រង់ស្រដៀងនឹង Ronaldo។

គេបានបន្តថា “អ្នកដែលអាចពាក់អាវលេខ 7 មិនត្រឹមតែមាន​ទេព​កោសល្យ​ខ្ពស់ប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏អាចជួយឲ្យទំហំពានិជ្ជកម្មពីលេខអាវមួយនេះកាន់តែខ្ពស់។​ មិនតែប៉ុណ្ណោះ ក្លឹបចង់ឲ្យអ្នកដែលពាក់លេខនេះ ធានាបានថាគេពិតជាជោគជ័យដូចដែលប្រវត្តិអាវនេះផងដែរ”៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT