Southgate ចង់ឲ្យ Maguire បង្ហាញខ្លួនបានច្រើននៅ Man United មុនការប្រកួតបាល់ទាត់ពិភពលោកមកដល់

អ្នកចាត់ការក្រុមអង់គ្លេសដែលនឹងកោះហៅកីឡាករចំនួន ២៦ នាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅថ្ងៃទី១០ ខែវិច្ឆិកា បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ឲ្យ Maguire ស្តារទំនុកចិត្តឡើងវិញ និងចូលលេងឲ្យបានច្រើននៅក្លឹប Manchester United។

Southgate បន្តគាំទ្រខ្សែការពារកណ្តាល Maguire ដែលបានរងរបួសភ្លៅក្នុងពេលប្រកួតជាមួយអាល្លឺម៉ង់កាលពីថ្ងៃចន្ទ ប៉ុន្តែគាត់មានការព្រួយបារម្ភអំពីការដែលមិនសូវបានប្រកួតរបស់គាត់នៅក្លឹប Man United។

អ្នកចាត់ការក្រុមអង់គ្លេសរូបនេះនៅតែចង់ផ្តល់ឱកាសអោយ Maguire បង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២២ នៅប្រទេសកាតា ហើយគាត់បាននិយាយថា៖

“ហេតុ​អ្វី​បាន​ជា​យើង​រើស​យកគាត់? ដោយសារតែគាត់គឺជាកីឡាករម្នាក់ដែលតែងតែផ្តល់ឱកាសល្អៗដល់ក្រុម និងជួយឲ្យក្រុមឈ្នះ។ ដូច្នេះហើយ យើងទាំងអស់គ្នាចង់ឲ្យ Harry Maguire បានលេងទៀងទាត់ និងលេងដោយភាពជឿជាក់ឡើងវិញ”៕

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT