វីរបុរសហូឡង់ម្នាក់ថា Virgil van Dijk ចម្លែក និងអសកម្ម

ប៉ុន្មានឆ្នាំចុងក្រោយនេះ Van Dijk ត្រូវបានចាត់ទុកថាជាខ្សែការពារល្អបំផុតមួយរូបក្នុងពិភពលោក។

ប៉ុន្តែទោះបីជាយ៉ាងណា គាត់ត្រូវបានគេរិះគន់ចំពោះទម្រង់លេងរបស់គាត់នៅក្នុងការប្រកួតជាមួយ Fulham និង Manchester United នារដូវកាលនេះ ជាពិសេសត្រង់កន្លែងដែលគាត់មានកំហុសចំពោះការស៊ុតបញ្ចូលទីរបស់ Jadon Sancho និង Napoli ហើយដែលគាត់ទទួលបានអត្រាពិន្ទុត្រឹមតែ ២.៤ ប៉ុណ្ណោះ។

ការរិះគន់នេះមិនបានបញ្ចប់ទេ ខណៈពេលដែលវាបន្តរហូតដល់ការប្រកួតនៅក្រុមជម្រើសជាតិហូឡង់ក្នុងពានរង្វាន់ UEFA Nations League។ អតីតខ្សែប្រយុទ្ធហូឡង់ និងអ្នកចាត់ការទូទៅ Van Basten បានលើកយកកំហុសជាក់លាក់មួយមកបង្ហាញ។

Van Basten បានអះអាងថា ខ្សែការពារវ័យ ៣១ ឆ្នាំរូបនេះ មានភាពអសកម្មខ្លាំងពេក នៅពេលដែលគេលេង ហើយ​វា​ជា​ការ​លេង​ដ៏​ចម្លែក​របស់ Van Dijk មួយផងដែរ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT