អេ ភូថង ​៖​បំណង​មក​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​ទឹក​ដី​ថៃ ​បាន​សម្រេច​ហើយ​

​លោក​គ្រូ អេ ភូថង ​បាន​បង្ហាញ​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​សុទ្ធ​តែ​បាន​យក​ឈ្នះ​លើ​កីឡាករ​ថៃ​បាន​ក្នុង​ការ​ឡើង​សង្វៀន​នៅ​ទឹក​ដី​ថៃ។

​អេ អាំម៉ារីន ភូថង ​និង ម៉ឺន មេឃា ​ដែល​ជា​កូន​ប្រុស​របស់​លោក អេ ភូថង ​សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ដូច​គ្នា​ក្នុង​ការ​ប្រកួត​កន្លង​ទៅ​នេះ ដោយ​ពួកគេ​ទាំង​ពីរ​សុទ្ធ​តែ​អាច​យក​ឈ្នះ​ថៃ​បាន។ ជា​ពិសេស ម៉ឺន មេឃា ​ដែល​ផ្ដួល​ថៃ​ឱ្យ​សន្លប់​នៅ​យប់មិញ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កម្ពុជា​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​។ ​ត្បិត​អី​កន្លង​មក ​កីឡាករ​កម្ពុជា​ទៅ​វាយ​នៅ​ថៃ​កម្រ​ជោគជ័យ​ណាស់។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ភ្លាម ​លោក​គ្រូ អេ ភូថង ​បាន​និយាយ​ថា​នេះ​ជា​ក្ដី​ស្រមៃ​របស់​លោក​ដែល​ចង់​ឈ្នះ​កីឡាករ​ថៃ ​ហើយ​ថ្ងៃ​នេះ​បាន​ជោគជ័យ​ហើយ។ ​លោក​ចង់​ឱ្យ​ថៃ​បាន​ស្គាល់​គុន​ខ្មែរ ​និង​ចង់​មក​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​ទឹក​ដី​ថៃ។ ​ខណៈ​ដែល​កូន​ប្រុស​ទាំង​ពីរ​បាន​ជោគជ័យ​ថែម​ទៀត គឺ​រឹត​តែ​សប្បាយ​ចិត្ត​ទ្វេ​ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT