អ្នក​គាំទ្រ​ក្រុម​អាមេរិក ​ចង់​ឃើញ​គ្រូ​បង្វឹក​ Gregg Berhalter ​ចេញ​ពី​តំណែង​

​ក្រុម​អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​អាមេរិក ​ចង់​ឱ្យ​លោក Gregg Berhalter ​ចាកចេញ​ពី​តំណែង​គ្រូ​បង្វឹក​ហើយ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ ​មុន​ការ​ប្រកួត World Cup ​មក​ដល់​នៅ​ចុង​ឆ្នាំ​នេះ​។

​ក្រុម​អាមេរិក ​២​ប្រកួត​ចុង​ក្រោយ​នេះ​លេង​ចាញ់​ក្រុម​ជប៉ុន​ក្នុង​លទ្ធផល ២-០ ​ហើយ​ក្រោយ​មក​ទៀត​ក៏​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​អារ៉ាប់ប៊ីសាអូឌីត ​០-០ ​ទៀត។ ​ការ​ធ្វើ​មិន​បាន​ល្អ​សោះ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បារម្ភ​ខ្លាំង​ចំពោះ​ការ​ឈាន​ជើង​ចូល​លេង​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​ចុង​ឆ្នាំ​នេះ។ ​ដោយ​ខ្លាច ពួកគេ​មិន​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ផង​ក្នុង​ការ​ប្រកួត​ធំ​៤​ឆ្នាំ​ម្ដង​នៅ​ប្រទេស​កាតា។

ដោយសារ​តែ​ដូច្នេះ​ហើយ​ទើប​បាន​ជា​អ្នក​គាំទ្រ​ចាប់​ផ្ដើម​ចេញ​គំនិត​ចង់​ឱ្យ​ថា្នក់​ដឹក​នាំ​ជម្រើស​ជាតិ​អាមេរិក ពិចារណា​ឡើង​ចំពោះ​តំណែង​គ្រូ​បង្វឹក​ក្រុម​ដែល​កំពុង​ដឹក​នាំ​បច្ចុប្បន្ន​លោក​ Gregg Berhalter ។ ​ប្រសិន​បើ​អាច ពួកគេ​ចង់​បាន​គ្រូ​បង្វឹក​ថ្មី​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​ហើយ ពួកគេ​ក៏​រំពឹង​ថា​នឹង​ធ្វើ​បាន​ល្អ​សម្រាប់ World Cup ​នៅ​ឆ្នាំ​នេះ​ដែរ។ ក្រុម​ជម្រើស​ជាតិ​អាមេរិក ​ស្ថិត​នៅ​ពូល B ​ជាមួយ​ក្រុម​អង់គ្លេស ​អ៊ីរ៉ង់ ​និង​វែល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT