AT Madrid ​រៀប​ចំ​សំណើយក Pique ​មក​រួម​ក្រុម​នៅ​ខែ​មករា​

​ក្រុម Atletico Madrid ​កំពុង​រៀប​ចំ​ឯកសារ​ដើម្បី​ដាក់​ស្នើ​នាំ​យក​ខ្សែ​ការពារ Gerrard Pique ​ពី​ក្រុម FC Barcelona មក​រួម​ក្រុម​នៅ​ខែ​មករា​ដើម​ឆ្នាំ​២០២៣​ខាង​មុខ។

​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ទំនាក់​ទំនង​របស់ Pique ​ជាមួយ​អ្នក​ចាត់ការ Xavi ​បាន​បែកបាក់​ទៅ​ហើយ ​ក្រោយ​ពី​លោក Xavi ​និយាយ​ត្រង់​ៗ​ថា​ចង់​ឱ្យ​ខ្សែ​ការពារ​រូប​នេះ​ស្វែង​រក​ក្លឹប​ថ្មី​លេង ព្រោះ​នា​រដូវ​កាល​នេះ​គេ​នឹង​ពិបាក​ស្វែង​រក​នាទី​ចូល​ទីលាន​មិន​ខាន។ ​ដោយសារ​តែ​បែប​នេះ​ហើយ ទើប​បាន​ជា​មាន​ក្លឹប​មួយ​ចំនួន​ចាប់​ផ្ដើម​ទាក់ទង​ទៅ​កីឡាករ​អេស្ប៉ាញ​នេះ​ហើយ។ ​ដោយ​ក្នុង​នោះ​មាន AT Madrid ​មួយ​ដែល​ចង់​បាន​និង​ចេញ​មុខ​មុន​គេ។

​ក្លឹប​ម៉ូយ​ប្រចាំ​របស់ Barcelona ​ខាង​លើ​រំពឹង​ថា​នឹង​អាច​យក​បាន​កីឡាករ​វ័យ​៣៥​ឆ្នាំ​នៅ​ត្រឹម​ខែ​មករា​ដើម​ឆ្នាំ​២០២៣​ខាង​មុខ​តែ​ម្ដង។ ​ខណៈ​ដែល​លោក Diego Simeone ​ចង់​បាន​កម្លាំង​បន្ថែម​ឱ្យ​បាន​លឿន​ដែរ ដើម្បី​មក​ពង្រឹង​តំបន់​ការពារ​របស់​ខ្លួន​ដែល​តែង​របូត​គ្រាប់​បាល់​ជា​ញឹកញាប់ ​ត្បិត​អី​ក្រុម​នេះ​ល្បី​ថា​លេង​ការពារ​បាន​ល្អ​ស្រាប់​ទៅ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT