មិន​ធម្មតា! អាហ្សង់ទីន ​៣៥​ប្រកួត​ហើយ​មិន​ទាន់​ស្គាល់​ចាញ់​ទេ​

​ក្រុម​អាហ្សង់ទីន ​មាន​កំណត់ត្រា​ល្អ​ណាស់ ​លេង​៣៥​ប្រកួត​មក​ហើយ​នៅ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ ​មុន​ការ​ប្រកួត FIFA World Cup 2022 ​មក​ដល់​នៅ​ចុង​ឆ្នាំ​នេះ​។

​អាហ្សង់ទីន ​ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​ព្រឹក​មិញ​នេះ​បាន​យក​ឈ្នះ​ក្រុម​ចាមៃកា​ក្នុង​លទ្ធផល ៣-០ ​ដោយ​ប្រធាន​ក្រុម Lionel Messi ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​នៅ​ចុង​ម៉ោង​ទៅ​ហើយ។ ​ដោយ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ក្រុម​ជើង​ខ្លាំង​នៅ​អាមេរិក​ឡាទីន​មួយ​នេះ កំពុង​រៀប​ចំ​ខ្លួន​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​នៅ World Cup 2022 ​នា​ចុង​ឆ្នាំ ត្បិត​អី​ពួកគេ​ក៏​ជា​បេក្ខភាព​ភាគរយ​ច្រើន​ក្នុង​ការ​គ្រង​ជើង​ឯក​ផង​ដែរ។ ដោយ​កន្លង​មក ​៣៥​ប្រកួត​មក​ហើយ ​អាហ្សង់ទីន​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ។

​ក្នុង​ការ​ប្រកួត FIFA World Cup 2022 ​ក្រុម​អាហ្សង់ទីន​ស្ថិត​នៅ​ពូល C ​​ជាមួយ​ក្រុម​អារ៉ាប់ប៊ីសាអូឌីត ​មិចសិកូ ​និង​ប៉ូឡូញ។ ​ការ​ប្រកួត​ពាន​រង្វាន់​មួយ​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​២០​ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២២​៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT